យប់​នេះ​ជា​ប្រកួត​ទី ១០០ របស់ Real Madrid នៅ​វគ្គ Knockout ព្រឹត្តិការណ៍ Champions League

ក្លឹប Real Madrid នឹង​បើក​ការ​ប្រកួត​លើក​ទី ១០០ របស់​ខ្លួន សម្រាប់​វគ្គ Knockout នៅ​ព្រឹត្តិការណ៍ Champions League នា​រាត្រី​នេះ។ វគ្គ Knockout ជា​វគ្គ​ដែល​រាប់​ចាប់​ពី​វគ្គ ១៦ ក្រុម​ឡើង​មក។

យប់​នេះ Real Madrid ត្រូវ​ប៉ះ Atalanta នា​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports។ Real គឺ​ជា​ក្លឹប​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ឈាន​មក​ដល់​តួ​លេខ​មួយ​នេះ ហើយ​លទ្ធផល​នៅ​ប្រកួត​នោះ​ដែរ​ក៏​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចង់​ដឹង ទាំង​ដែល​ក្រុម​ពេល​នេះ​កំពុង​មាន​បញ្ហា​កីឡាករ​របួស​ច្រើន ជា​ពិសេស​គឺ​អវត្តមាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម Karim Benzema ផ្ទាល់​តែ​ម្តង។

បញ្ជាក់​ដែរ​ថា​បន្ទាប់​ពី Real Madrid គឺ​ក្រុម​ពីរ​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ពី​ក្រោយ​នោះ មាន​ដូច​ជា Bayern Muich ៩៦ ប្រកួត និង Barcelona ៩៥ ប្រកួត។

នៅ​ ២ រដូវ​កាល​ចុង​ក្រោយ Real ពុំ​បាន​ឆ្លង​ផុត​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ឡើយ ដោយ​រដូវ​កាល​មុន​ចាញ់ Man City ហើយ​រដូវ​កាល​មុន​មួយ​ទៀត​នោះ​ចាញ់ Ajax៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT