(វីដេអូ) Haaland រក​បាន ២ គ្រាប់​ទៀត​ហើយ យប់មិញ​ចេញ​ក្បាច់​ជើង​កន្រ្តៃ​ហោះ​យ៉ាង​ឡូយ

នៅ​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Bundesliga កាល​ពី​យប់​មិញ ក្រុម​ក្រមុំ​លឿង Borussia Dortmund បាន​យក​ឈ្នះ ៤-០ ទៅ​លើ​ក្រុម Schalke 04។ ក្នុង​នោះ​មាន​ចំណែក​ ២ គ្រាប់​របស់ Erling Haaland ដែល​គេ​ទើប​តែ​រក​បាន ២ គ្រាប់​កន្លង​មក​ដូច​គ្នា​ពេល​ប៉ះ Sevilla កន្លង​មក។

ការ​ប្រកួត​នោះ​គឺ Jadon Sancho ជា​អ្នក​បើក​ឆាក​នៅ​នាទី ៤២ មុន​ពេល Haaland បន្ថែម​គ្រាប់​បាល់​​ជើង​កន្រ្តៃ​ហោះ​នៅ​ ៣ នាទី​បន្ទាប់។ ចូល​ដល់​តង់​ទី​ពីរ Guerreiro រក​បាន​នៅ​នាទី ៦០ ហើយ Haaland បន្ថែម​គ្រាប់​បាល់​ចុង​ក្រោយ​នៅ​នាទី ៧៩។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គួរ​បញ្ជាក់​ដែរ​ថា យុវជន​សញ្ជាតិ​ន័រវែស​នៅ​រដូវ​កាល ២០២០/២១ គេ​រក​បាន ២៧ គ្រាប់​និង Assist ៧ លើក​ហើយ​ជាមួយ​ការ​បង្ហាញ​ខ្លួន​សរុប​ ២៥ ប្រកួត​ឲ្យ​ក្លឹប Dortmund៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT