Bayern Munich ​ស្គាល់​ជាតិ​ចាញ់​ក្នុង​លីគ ​ក្រោម​ថ្វី​ជើង Frankfurt ​

​ក្រុម​យក្ស Bayern Munich ​បាន​ស្គាល់​បរាជ័យ​ក្នុង​៩​ប្រកួត​ចុង​ក្រោយ​នេះ​ហើយ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Frankfurt ​ក្នុង​លទ្ធផល ​២-១ ។

​ Frankfurt ​ដែល​បង្ហាញ​ទម្រង់​លេង​ល្អ ​ឈ្នះ​ប៉ុន្មាន​ប្រកួត​ជាប់​គ្នា​មក​នេះ​នោះ ​រក​បាន​២​គ្រាប់​ដោយ​មិន​ពិបាក​ទេ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Bayern Munich ​។ ​២​គ្រាប់​របស់​ពួកគេ​ធ្វើ​បាន​ដោយ Kamada ​នៅ​នាទី​១២ និង Younes ​នៅ​នាទី​៣១។ ​ដោយ​ឡែក​១​គ្រាប់​របស់​ក្រុម​កំពូល​តារាង Bayern ​វិញ ​រក​បាន​ដោយ Lewandowski ​នៅ​នាទី​៥៣។

​នេះ​ជា​បរាជ័យ​ដំបូង​ក្នុង​៩​ប្រកួត​ចុង​ក្រោយ​របស់ Bayern Munich ​ហើយ។ ខណៈ​ដែល​ការ​ប្រជែង​ពាន​វិញ​នោះ ​ក្រុម​របស់​លោក Flick ​នេះ ​ស្ថិត​នៅ​លេខ​១​ដដែល ដោយ​មាន​៤៩​ពិន្ទុ ​និង​ក្រុម​លេខ​២ Leipzig ​មាន​៤៤​ពិន្ទុ ​និង​១​ប្រកួត​ក្នុង​ដៃ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT