Koeman ​៖ ​កន្លះ​ឆ្នាំ​មក​នេះ ​ខ្ញុំ​ដឹក​នាំ​អវិជ្ជមាន​ច្រើន​ជាង​វិជ្ជមាន​

​លោក Ronald Koeman ​បាន​ដឹក​នាំ​ក្រុម FC Barcelona ​បាន​កន្លះ​ឆ្នាំ​មក​ហើយ ដោយ​ឃើញ​ថា​ផល​អវិជ្ជមាន​ហាក់​ដូចជា​មាន​ច្រើន​ជាង​វិជ្ជមាន​ទៅ​ទៀត។

​ក្រុម Barcelona ​បាន​តែងតាំង​លោក Koeman មក​ដឹក​នាំ​ក្រុម​កាល​ពី​ដើម​រដូវ​កាល​នេះ ​ក្រោយ​ពី​មើល​ឃើញ​ថា​អតីត​កីឡាករ​របស់​ខ្លួន​ឯង​ម្នាក់​នេះ​ទំនង​ជា​ជោគជ័យ​នៅ​ពេល​មក​ដឹក​នាំ​ក្រុម​មិន​ខាន។ ​តែ​ជាក់​ស្ដែង វា​មិន​ដូច​ការ​រំពឹង​ទុក​នៅ​ឡើយ​ទេ។ ​លោក ​បាន​ដឹក​នាំ​ក្រុម​អ្នក​មាន​បុណ្យ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Supercopa ​ហើយ​និង​​​ចាញ់​ពិន្ទុ​ក្រុម AT Madrid ​ច្រើន​ពិន្ទុ​នៅ La Liga ​ថែម​ទៀត។ មិន​តែ​ប៉ុណ្ណោះ​នៅ​ពាន Champions League ​វិញ ​ក៏​ទើប​តែ​ចាញ់​ជើង​ទី​១ ​ទល់​ក្រុម PSG ​ក្នុង​លទ្ធផល ​៤-១ ​ផង​ដែរ។

​ចំពោះ​ការ​ដឹក​នាំ​ក្រុម​នេះ​ដែរ ​សាមី​ខ្លួន Koeman ​ក៏​បាន​អះអាង​ដែរ​ថា​ខ្លួន​មិន​ជោគជ័យ​ច្រើន​ទេ​នា​ពេល​កន្លះ​ឆ្នាំ​មក​នេះ។ ​ដោយ​ទទួល​បាន​ផល​អវិជ្ជមាន​ច្រើន​ជាង​វិជ្ជមាន​ទៅ​ទៀត៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT