Rivaldo ​៖ Messi ​នឹង​ទៅ​ចូល​រួម​ជាមួយ PSG ​

Rivaldo ​អតីត​កីឡាករ FC Barcelona ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Lionel Messi ​នឹង​ទៅ​ចូល​រួម​ជាមួយ​ក្រុម PSG ​មិន​ខាន​នា​ពេល​ខាង​មុខ​នេះ​។

​PSG ​បាន​ទៅ​ប្រកួត​ជាមួយ​ក្រុម FC Barcelona ​នៅ​ទឹក​ដី Camp Nou ​នឹង​ទទួល​បាន​ជ័យជម្នះ​ដល់​ទៅ ៤-១ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​។ ​បរាជ័យ​ក្នុង​ដី​ដ៏​ធ្ងន់​នេះ​ហើយ ទើប​មាន​មតិ​ជា​ច្រើន​យល់​ថា​នេះ​ជា​ជា​ប្រកួត​ចុង​ក្រោយ​របស់ Messi ​លេង​នៅ UCL ​ឱ្យ​ក្រុម Barcelona នៅ​ Camp Nou ​ហើយ ព្រោះ​ដំណឹង​នៃ​ការ​ចាកចេញ​របស់​គេ​ក៏​កើត​មាន​ឡើង​មិន​ឈប់​ដែរ។

​ចំពោះ​រឿង​នេះ Rivaldo ​បាន​និយាយ​ថា​៖ “ចាញ់​ធ្ងន់​ក​ក្រោម​ថ្វី​ជើង PSG ​អាច​នឹង​ជា​ប្រកួត​ចុង​ក្រោយ​របស់ Messi ​ក្នុង​ពាន UCL ​នៅ​ទឹក​ដី Camp Nou ​ហើយ។ Barcelona ​មិន​អាច​ផ្ដល់​ឱ្យ Messi ​សម្រាប់​ការ​ប្រកួត​ប្រជែង​ខ្ពស់​ក្នុង​ពាន​រង្វាន់​ធំ​ទេ។ ​អនាគត​របស់​គេ​គឺ​នៅ PSG ។ រូបគេ​នឹង​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​បារាំង​នេះ​មិន​ខាន”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT