Son ​៖​ខ្ញុំ​សប្បាយ​ចិត្ត​ចាប់​ដៃ​គូ​ប្រយុទ្ធ​ជាមួយ Bale ​

​ខ្សែ​ប្រយុទ្ធ Son Heung-min ​បាន​និយាយ​ថា​ខ្លួន​សប្បាយ​ចិត្ត​ក្នុង​ការ​ចាប់​ដៃ​គូ​ប្រយុទ្ធ​ជាមួយ Gareth Bale ​នៅ​តំបន់​ខាង​លើ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​។

​ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម Wolfsberger AC ​ក្នុង​លទ្ធផល ៤-១ ​សម្រាប់​ការ​ប្រកួត​ជើង​ទី​១​ពាន​រង្វាន់ Europa League ​កាល​ពី​យប់មិញ​នេះ។ ​ដោយ​ក្នុង​ការ​ប្រកួត​នោះ Son ​និង Bale ​រក​បាន​ម្នាក់​មួយ​គ្រាប់​ផង​ដែរ។ ​គេ​សង្កេត​ឃើញ​ថា​ទម្រង់​លេង​របស់ Spurs ​ក្នុង​ពាន​រង្វាន់​ខាង​លើ​នេះ ​ហាក់​ដូចជា​ល្អ​ប្រសើរ ​បន្ទាប់​ពី Son ​លេង​តំបន់​របស់ Kane ​។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​ខ្សែ​ប្រយុទ្ធ​កូរ៉េខាង​ត្បូង​បាន​និយាយ​ថា​៖ “ខ្ញុំ​ពិត​ជា​ស្និទ្ធស្នាល​ជាមួយ​គាត់​ណាស់។ ​ខ្ញុំ​សប្បាយ​ចិត្ត​ក្នុង​ការ​ចាប់​ដៃ​គូ​ជាមួយ​គាត់​ក្នុង​ការ​ប្រកួត ​និង​រក​គ្រាប់​បាល់​ជាមួយ​គ្នា​បាន។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ក្នុង​ការ​ចាប់​ដៃ​គូ​ប្រយុទ្ធ​ជាមួយ​គ្នា”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT