នៅការប្រកួតជើងទី ១ វគ្គ ៣២ ក្រុមចុងក្រោយ Europa League បានបញ្ចប់ទៅហើយកាលពីយប់មិញ ដោយជាលទ្ធផលយើងឃើញថា ក្រុមនៅអង់គ្លេសទាំងបី មាន Tottenham និង Man Utd សុទ្ធសឹងតែធ្វើបានល្អដូចគ្នា លើកលែងតែ Leicester City តែប៉ុណ្ណោះ។
ជាក់ស្តែងដូចគ្នា Spurs បានយកឈ្នះ ៤-១ ទៅលើក្រុមអូទ្រីស Wolfsberg ទាំងដែលអវត្តមានខ្សែប្រយុទ្ធ Harry Kane នៅតំបន់ប្រយុទ្ធកណ្តាល និងជំនួសមកវិញដោយ Son-Heung Min។
ទៅមើលការប្រកួតក្រុមដឹកនាំដោយលោក Jose Mourinho មានឱកាសវាយសម្រុកឥតឈប់ ដោយស៊ុត ២០ លើក ចំគោលដៅ ៩ លើក តាមរយៈការគ្រប់គ្រងបាល់ ៦២ ភាគរយ រីឯក្រុមអូទ្រីសគ្រប់គ្រងបាល់ ៣៨ ភាគរយ ស៊ុត ៩ លើក ចំគោលដៅ ៤ លើកប៉ុណ្ណោះ។
គ្រាប់បាល់បើកឆាកធ្វើបានដោយម្ចាស់អាវលេខ ៧ Son Heung-min នៅនាទី ១៣ មុនពេល Gareth Bale ថែមមួយគ្រាប់នៅ ១៥ នាទីបន្ទាប់ ហើយ Lucas Moura រកបានគ្រាប់បាល់ទីបីនៅនាទី ៣៤។ លុះដល់តង់ទីពីរខាង Wolfsberg មានឱកាសស៊ុតបាល់ ១១ ម៉ែត្រសម្រេចបានដោយ Michael Liendl នៅនាទី ៥៥ ហើយដល់នាទី ៨៨ Spurs បន្ថែមគ្រាប់បាល់ទី ៤ ធ្វើបានដោយ Carlos Vinicius៕
ទស្សនាវីដេអូខាងក្រោម៖