រក​ឃើញ​ហើយ​កីឡាករ​ល្អ​បំផុត​ប្រចាំ​សប្តាហ៍​ទាំង ៤ រូប​នៅ UCL

សម្រាប់​ការ​ប្រកួត​ជើង​ទី ១ វគ្គ ១៦ ក្រុម​ចុង​ក្រោយ សប្តាហ៍​ទី ១ បាន​បញ្ចប់​ទៅ​ហើយ ដោយ​ឆ្លងកាត់​ការ​ប្រកួត​ទាំង ៨ ក្រុម​គឺ​សុទ្ធ​សឹង​មាន​លទ្ធផល​ឈ្នះ ចាញ់​កើត​ឡើង។

ដោយឡែក​បើ​យើង​ក្រឡេក​ទៅ​កីឡាករ​ល្អ​បំផុត​ប្រចាំ​ក្រុម​នីមួយៗ​ក៏​បង្ហាញ​មក​ហើយ​ដែរ ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

Kylian Mbappe (PSG) ៣ គ្រាប់ ស៊ុត​ចំ​គោលដៅ ៤ លើក

Mohamed Salah (Liverpool) ១ គ្រាប់ ស៊ុត​ចំ​គោលដៅ ២ លើក

Erling Haland (Dortmund) ២ គ្រាប់ ស៊ុត​ចំ​គោលដៅ ៣ លើក Offside ១

Sergio Oliveira (Porto) អត្រា​បញ្ជូន​បាល់​ជោគជ័យ ៥៤ ភាគរយ ស៊ុត​ចំ​គោលដៅ ២ លើក

តើ​ក្នុង​ចំណោម​អ្នក​ទាំង​បួន អ្នក​គិត​ថា​នរណា​ដែល​ល្អ​បំផុត​ប្រចាំ​សប្តាហ៍​នេះ? អ្នក​អាច​ធ្វើ​ការ​បោះឆ្នោត​បាន​ដោយ​សេរី​នៅ​លើ​គេហទំព័រ​ផ្លូវការ UEFA ហើយ​កីឡាករ​មួយ​រូប​ដែល​មាន​សំឡេង​គាំទ្រ​ច្រើន​បំផុត នឹង​ត្រូវ​បាន​ប្រកាស​នៅ​រំលង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT