អាជ្ញាកណ្ដាល​នៅ​ប្រកួត Liverpool-Barcelona ពីរ​ឆ្នាំ​មុន ​ត្រូវ​ចាត់តាំង​ជា​ថ្មី​ពេល​ប្រកួត​ទល់ PSG

អាជ្ញាកណ្តាល​សញ្ជាតិ​ហូឡង់​លោក Bjorn Kuipers ​បាន​សម្រេច​ឲ្យ​ឈរ​ឈ្មោះ​ក្នុង​ការ​ប្រកួត​រវាង​ក្លឹប Barcelona និង PSG ដែល​ជា​ជំនួប​មរណៈ​នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ Champions League។

ការ​ប្រកួត​ជើង​ទី ១ ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Camp Nou នា​ថ្ងៃ​ពុធ ទី ១៧ ហើយ​លោក Kuipers ជា​អាជ្ញាកណ្តាល​ធំ អម​ដោយ​ជំនួយ​ការ​លោក Sander van Roekel និង Erwin Zeinstra ហើយ​អាជ្ញាកណ្តាល​ទី ៤ គឺ​លោក Serder Gozubuyuk និង​អាជ្ញាកណ្តាល Pol van Boekel ក៏​ដូច​ជា Dennis Higler ទទួល​បន្ទុក​លើ​ផ្នែក VAR។

បញ្ជាក់​ថា Kuipers លោក​ក៏​ធ្លាប់​ធ្វើ​ជា​អាជ្ញាកណ្តាល​នៅ​ការ​ប្រកួត​រវាង Barcelona-PSG កាល​ពី​ជើង​ទី ២ ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​នៅ​រដូវ​កាល ២០១២/១៣ ​ផង​ដែរ កាល​នោះ Barcelona ឈ្នះ​ដោយ​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី។

ដោយឡែក​កាល​ពី​រដូវ​កាល ២០១៨/១៩ កន្លង​ទៅ គ្រា​ដែល Barcelona យក​ឈ្នះ ៣-០ ទៅ​លើ Liverpool នៅ​ជើង​ទី ១ នោះ​ជា​លើក​ចុង​ក្រោយ​ដែល​លោក​ឈរ​ជើង​នៅ​ទឹកដី Camp Nou។

រី​ឯ​អាជ្ញាកណ្តាល​ជំនួប Liverpool-RB Leipzig គឺ​លោក Slavko Vincic អម​ដោយ​ជំនួយ​ការ​លោក Toma Klancnik និង Andrea Kovacic ហើយ​អាជ្ញាកណ្តាល​ទី ៤ គឺ​លោក Matej Jug៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT