Hughes ថា United គួរ​តែ​បន្ត​កុងត្រា​ឲ្យ​កីឡាករ​ឆ្នើម​ដែល​ត្រៀម​ផុត​កុងត្រា​រូប​នេះ

តាម​ការ​បញ្ជាក់​ពី​អតីត​ជើង​ចាស់​លោក Mark Hughes បាន​និយាយ​ថា ក្លឹប​បិសាច​ក្រហម Manchester United គួរ​តែ​ចរចា​តាម​លទ្ធភាព​អាច​ធ្វើ​ទៅ​បាន ក្នុង​ការ​រក្សា​ទុក​ Edinson Cavani ឲ្យ​ឈរ​ជើង​ហួស​ពី​រដូវ​កាល ២០២០/២១ នេះ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ​គេ​បាន​ផ្ទេរ​មក​ចូលរួម​ជាមួយ​ម្ចាស់ដី Old Trafford នាម​កីឡាករ​ឥត​តម្លៃ​ខ្លួន លើ​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២១។

សព្វថ្ងៃ​គេ​កំពុង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​សកម្ម​ការ​រក​គ្រាប់​បាល់​ដែល​រក​បាន ៧ គ្រាប់​និង Assist ២ លើក​ឲ្យ United ហើយ​នេះ​ភាគ​ច្រើន​បង្ហាញ​ខ្លួន​នាម​ជា​កីឡាករ​បម្រុង​ផង។

ប្រាប់​សារព័ត៌មាន TalkSport លោក Mark Hughes និយាយ៖ “គេ [Cavani] មាន​ឥទ្ធិពល​ធំ​ណាស់ ហើយ​ប្រសិន​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត នោះ​ខ្ញុំ​នឹង​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ឲ្យ​គេ​ទៅ​មុខ​ទៀត ព្រោះ​គេ​ជា​កីឡាករ​លេចធ្លោ​មួយ​រូប​ប្រចាំ​ក្លឹប”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT