គ្រូ​ថ្មី​ចូល​ដឹកនាំ​មួយ​ប្រាវ Chelsea រំកិល​ចូល Top 5 វិញ​ហើយ

នៅ​ប្រកួត​ជុំ​ទី ២៣ កាល​ពី​យប់​មិញ ក្រុម​តោ​ខៀវ Chelsea បាន​យក​ឈ្នះ​ទៅ​លើ Sheffield United ដោយ​លទ្ធផល ២-១ ហើយ​ ៣ ពិន្ទុ​ទទួល​បាន​រុញ​ឲ្យ​ក្រុម​ឡើង​មក​ឈរ​ចំណាត់ថ្នាក់​ទី ៥ មាន ៣៩ ពិន្ទុ ចាញ់​ហង្ស​ក្រហម​តែ ១ ពិន្ទុ​គត់។

ទៅ​មើល​ស្ថិតិ​ប្រកួត ម្ចាស់ផ្ទះ Sheffield មាន​ឱកាស​ស៊ុត ៨ លើក ចំ​គោលដៅ ៣ លើ តាម​រយៈ​ការ​គ្រប់គ្រង​បាល់ ៣១ ភាគរយ ខណៈ​ក្រុម​ភ្ញៀវ​ស៊ុត ៩ លើក ចំ​គោលដៅ ៣ លើក គ្រប់គ្រង​បាល់ ៦៩ ភាគរយ។

គ្រាប់​បាល់​ដំបូង​កើត​ឡើង​នៅ​តង់​ទី ២ ធ្វើ​បាន​ដោយ Mason Mount នៅ​នាទី ៤៣ មុន​ពេល​កើត​មាន​បាល់ Own Goal ដោយ​ខ្សែ​ការពារ Antonio Rudiger នៅ​នាទី ៥៤។ រំលង ៤ នាទី​ខាង​តោ​ខៀវ​មាន​ឱកាស​ស៊ុត​បាល់ ១១ ម៉ែត្រ ហើយ​បញ្ចប់​ទី​ដោយ Jorginho៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT