Ole ​ថា Man Utd ​មិន​មែន​ជា​ក្រុម​ប្រជែង​ពាន Premier League ​ទេ​

លោក ​Ole Gunnar Solskjaer ​បាន​អះអាង​ថា​ក្រុម​បិសាច​ក្រហម Manchester United ​មិន​មែន​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់​ជាមួយ​ក្រុម Manchester City ​នោះ​ទេ។

​ក្រុម​បិសាច​ក្រហម ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Everton ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ ​ក្រោយ​ពី​ពួកគេ​ធ្លាយ​គ្រាប់​បាល់​នៅ​នាទី​៩០+៥​ទៅ​ហើយ​នោះ។ ​យ៉ាងណាមិញ ​បាន​១​ពិន្ទុ​បន្ថែម​នេះ ​មិន​បាន​ធ្វើ​ឱ្យ​ក្រុម Man Utd ​ធ្លាក់​ចំណាត់​ថ្នាក់​អ្វី​ទេ តែ​បើ​មើល​ទៅ​តារាង​វិញ ឃើញ​ថា​ពួកគេ​កាន់តែ​​ឆ្ងាយ​ជាមួយ​ក្រុម​កំពូល​តារាង Man City ​ទៅ​ហើយ។

​ដោយសារ​តែ​ដូច្នេះ​ហើយ​ទើប​បាន​ជា​លោក Ole ​និយាយ​ថា​៖ “យើង​មិន​អាច​និយាយ​ពី​ការ​ប្រជែង​ពាន​រង្វាន់​ទេ យើង​បាន​ដើរ​មក​ឆ្ងាយ ​ហើយ​យើង​ក៏​មិន​មែន​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់​អ្វី​ដែរ។ យើង​ជា​ក្រុម​ល្អ​ជាង​មុន ​ហើយ​យើង​នឹង​ឃើញ​ថា​យើង​ស្ថិត​នៅ​លេខ​ប៉ុន្មាន​ពេល​ចប់​ការ​ប្រកួត”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT