Robertson ៖​យើង​មិន​មែន​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់​ទេ​

​​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Brighton ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នា​យប់មិញ​នេះ។

​បរាជ័យ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម Liverpool ​កាន់​តែ​ឆ្ងាយ​មែនទែន​ហើយ​សម្រាប់​ការ​ប្រជែង​ពាន​រង្វាន់​ជាមួយ​ក្រុម Manchester City ​។ ​ដោយ​បច្ចុប្បន្ន​នេះ​ក្រុម​ហង្ស​ក្រហម ចាញ់​៧​ពិន្ទុ​និង​ខាង​ក្រុម Man City ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ថែម​ទៀត។ ​ប្រសិន​បើ​១​ប្រកួត​នោះ​ពួកគេ​ឈ្នះ​ទៀត ​មាន​ន័យ​ថា​គម្លាត​ពិន្ទុ​ដល់​ទៅ​១០​ពិន្ទុ​ទៅ​ហើយ។

​សម្រាប់​គម្លាត​នេះ Andy Robertson  ​បាន​និយាយ​ថា​៖ “ចំណាត់​ថ្នាក់​នៅ​ពេល​នេះ ​យើង​មិន​មែន​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់​ទេ។ ​យើង​នៅ​ពី​ក្រោម​៧​ពិន្ទុ​ពី​ពួកគេ ​ហើយ​ពួកគេ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត។ ​ខ្ញុំ​គិត​ថា​បើ​សិន​ពួកគេ​កំពុង​នៅ​ចំណាត់​ថ្នាក់​ដូច​យើង ​ក៏​ពួកគេ​និយាយ​ដូច​ខ្ញុំ​ពេល​នេះ​ដែរ។ ​គម្លាត​ពិន្ទុ​នេះ​ពិត​ជា​ឆ្ងាយ​និង​ពិបាក​តាម​”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT