ទាំង​ខ្សែ​ការពារ​និង​អ្នកចាំទី​របស់ Arsenal ទទួល​កាត​ក្រហម ហើយ​ចាញ់​ចចក Wolves ២-១

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Premier League កាល​ពី​យប់​មិញ មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ដោយ​សម្រាប់​ក្រុម​កាំភ្លើង​ធំ Arsenal ក៏​មាន​កីឡាករ​ទទួល​ពិន័យ​កាត​ក្រហម​ដល់​ទៅ ២ សន្លឹក​ដូច​ជំនួប Southampton-Man Utd អ៊ីចឹង​ដែរ។

ត្បិត​បើ Nicolas Pepe ជួយ​ឲ្យ Arsenal នាំ​មុខ​នៅ​នាទី ៣២ តែ​មក​ដល់​នាទី ៤៥+៣ ខ្សែ​ការពារ David Luiz បាន​បង្ក​កំហុស​រង​ពិន័យ​កាត​ក្រហម​ភ្លាមៗ និង​ផ្តល់​បាល់ ១១ ម៉ែត្រ​ឲ្យ Ruben Neves បញ្ចប់​ទី​តាម​ស្មើ។

មក​ដល់​តង់​ទី​ពីរ Joao Moutinho រក​បាន​មួយ​គ្រាប់​ថែម​ទៀត ក្រោយ​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បាន ៤ នាទី។ រឿង​ដែល​ហួស​ចិត្ត​នោះ​រំលង​បាន​ជាង ២០ ​នាទី​អ្នកចាំទី Bernd Leno ដែលយកដៃប៉ះ​បាល់​ក្រៅ​ប្រអប់​គ្រោះថ្នាក់ នាំ​ឲ្យ​កើត​មាន​កំហុស និង​ទទួល​ពិន័យ​កាត​ក្រហម​ថែម​មួយ​ទៀត៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បច្ចុប្បន្ន Arsenal ឈរ​លេខ ១០ នៅ Premier League ដោយ​មាន ៣១ ពិន្ទុ​ ខណៈ Wolves ឈរ​លេខ ១៤ មាន ២៦ ពិន្ទុ​គិត​ត្រឹម​ជុំ​ទី ២២៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT