Tuchel ​ដឹង​ច្បាស់​បើ​មិន​អាច​ជួយ Chelsea ​ឈ្នះ​អ្វី​ទេ ​នឹង​ត្រូវ​បណ្ដេញ​ចោល​ហើយ​

លោក Thomas Tuchel ​បាន​និយាយ​ថា​លោក​ដឹង​ច្បាស់​ណាស់​ថា​លោក​នឹង​ត្រូវ​ក្រុម Chelsea ​បណ្ដេញ​ចេញ​ហើយ ប្រសិន​បើ​មិន​អាច​ដឹក​នាំ​ក្រុម​ទទួល​បាន​ពាន​រង្វាន់​ណា​មួយ​ទេ​នោះ។

​ក្រុម​តោ​ខៀវ Chelsea ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Burnley ​នៅ​ម៉ោង​៧​ល្ងាច​នេះ ​សម្រាប់​ពាន​រង្វាន់ English Premier League ​។ ដោយ​នេះ​ជា​ប្រកួត​ទី​២​ក្រោម​ការ​ដឹក​នាំ​របស់​លោក Thomas Tuchel ​អ្នក​ចាត់ការ​ថ្មី ​ចូល​ខ្លួន​មក​ជំនួស​តំណែង​របស់ Frank Lampard ​ដែល​ត្រូវ​ក្លឹប​ដក​ចេញ​កាល​ពី​សប្ដាហ៍​មុន។ ​អ្នក​ចាត់ការ​អាល្លឺម៉ង់​នេះ​ដែរ​មក​ដឹក​នាំ​ក្រុម​តោ​ខៀវ​នេះ ​មាន​កុងត្រា​រយៈ​ពេល​១៨​ខែ។

​លោក Tuchel ​បាន​និយាយ​ចំពោះ​អនាគត​របស់​លោក​នៅ​ក្រុម Chelsea ​ថា​៖ “ដំបូង​ឡើយ ​ខ្ញុំ​ភ្ញាក់​ផ្អើល​នៅ​ពេល​មាន​កុងត្រា​១៨​ខែ តែ​ក្រោយ​មក​ខ្ញុំ​ក៏​យល់​រឿង​នេះ។ តើ​មាន​ប្រយោជន៍​អី​បើ​ពួកគេ​ផ្ដល់​ឱ្យ​ខ្ញុំ​៤​ឆ្នាំ​កន្លះ ​តែ​ត្រូវ​បណ្ដេញ​ចេញ​១​ឆ្នាំ​បន្ទាប់ ​នៅ​ពេល​យើង​ធ្វើ​មិន​បាន​ល្អ ហើយ​ពួកគេ​មិន​សប្បាយ​ចិត្ត។ ​វា​គ្មាន​ខុស​គ្នា​អ្វី​ទេ ​សំខាន់​យើង​ត្រូវ​រក​លទ្ធផល​ល្អ​ឱ្យ​ក្រុម​ឱ្យ​បាន​សិន”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT