(វីដេអូ) Man City សងសឹក​ឲ្យ Man Utd យក​ឈ្នះ Sheffield បន្ថែម​ពិន្ទុ​បន្ត​ឈរ​កំពូល​តារាង

កាល​ពី​យប់​មិញ​នៅ​ក្របខ័ណ្ឌ Premier League ដែល​ជា​ជុំ​ទី ២០ សម្រាប់​ក្រុម​មេឃ​ខៀវ Man City ពួក​គេ​បាន​យក​ឈ្នះ​ទៅ​លើ Sheffield United ១-០។ ​ជ័យជម្នះ​នេះ​អាច​រាប់​ថា​ជា​ការ​សងសឹក​ដល់​ក្រុម​រួម​ទីក្រុង Manchester ដែល​បាន​ចាញ់​ក្រុម​បាត​តារាង​កាល​ពី​ជុំ​មុន។

ជាមួយ ៣ ពិន្ទុ​ដែល​ទទួល​បាន​រុញ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola បន្ថែម​គម្លាត ៣ ពិន្ទុ​ធៀប​នឹង​ក្រុម​លេខ ២ Man Utd ហើយ​ទាំង​ដែល​ក្រុម​ខ្លួន​សល់ ១ ជុំ​ក្នុង​ដៃ​ទៀត​នោះ។

យើង​ទៅ​មើល​ស្ថិតិ​ការ​ប្រកួត ម្ចាស់ដី Etihad គ្រប់គ្រង​បាល់​សឹង​តែ​ទាំង​ស្រុង ដោយ​មាន ៧៥ ភាគរយ តាម​រយៈ​ការ​បញ្ជូន​ទៅ​មក​ឥត​ឈប់​ដល់ ៨០៥ ប៉ះ ហើយ​អត្រា​ជោគជ័យ​មាន​ដល់ ៩០ ភាគរយ។ ស៊ុត​សរុប ១០ លើក​ចំ​គោលដៅ ៥ លើក ធៀប​នឹង​ក្រុម​ភ្ញៀវ​ស៊ុត ៤ លើក ចំ​គោលដៅ ១ លើក​គត់។

គ្រាប់​បាល់​ជ័យជម្នះ​ធ្វើ​បាន​ដោយ​កីឡាករ Gabriel Jesus តាំង​ពី​នាទី​ទី ៩ មក​ម្ល៉េះ ហើយ​លទ្ធផល​រក្សា​ដល់​បញ្ចប់​ ៩០ នាទី៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT