(វីដេអូ) Juventus យក​បាន ៣ ពិន្ទុ​ក្នុង​ដី Sampdoria បន្ត​ក្តី​សង្ឃឹម​ប្រជែង​ពាន Serie A

នៅ​ការ​ប្រកួត​ជុំ​ទី ១៩ សម្រាប់​ក្រុម​សេះ​បង្កង់​ Juventus កាល​ពី​យប់​មិញ បាន​បញ្ចប់​ទៅ​នៅ​លទ្ធផល ២-០ ទល់​ក្រុម​ម្ចាស់ដី Sampdoria។

ការ​យក​បាន ៣ ពិន្ទុ​នាំ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Andrea Pirloមាន ៣៩ ពិន្ទុ ហើយ​សល់ ១ ជុំ​ក្នុង​ដៃ ដោយ​ចាញ់ ៥ ពិន្ទុ​ធៀប​នឹង​ Inter Milan ហើយ ៧ ពិន្ទុ ធៀប​នឹង​ក្រុម​កំពូល​តារាង AC Milan។

យើង​ទៅ​មើល​ការ​ប្រកួត គឺ​ក្រុម​ភ្ញៀវ​គ្រប់គ្រង​បាល់​បាន​ល្អ​ហួស​យប់​មិញ ដោយ​មាន ៦២ ភាគរយ តាម​រយៈ​ការ​បញ្ជូន​បាល់ ៦៧០ ប៉ះ ហើយ​មាន​ការ​ស៊ុត ៩ លើក ចំ​គោលដៅ ៣ លើក ធៀប​នឹង​ម្ចាស់​ផ្ទះ​ស៊ុត​ចំ​គោលដៅ​តែ ១ លើក​គត់។

គ្រាប់​បាល់​បើក​ឆាក​កើត​ឡើង​នៅ​នាទី​ទី ២០ ដោយ​យុវជន Federico Chiesa ហើយ​លទ្ធផល​រក្សា​រហូត​ដល់​ចុង​តង់​ទី​ពីរ​នាទី ៩០+១ ទើប​ខ្សែ​បម្រើ Aaron Ramsey បន្ថែម​បាន​មួយ​គ្រាប់​ទៀត៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT