ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបង្ហាញខ្លួនផ្លូវការឱ្យក្រុម Juventus នៅរាត្រីនេះ ដែលជាការប្រកួតបើកពានរង្វាន់ Serie A ប៉ះជាមួយក្រុមChievo ។
Massimiliano Allegri អ្នកចាត់ការក្រុម Juventus បានបញ្ជាក់លោកនឹងដាក់ខ្សែប្រយុទ្ធ Cristiano Ronaldo ចូលលេងនៅរាត្រីនេះ ដែលជាការបើកឆាកលីគរបស់អ៊ីតាលី។ មុនការប្រកួតបើកឆាកចូលមកដល់នេះដែរ អ្នកចាត់ការរូបនេះ បានបញ្ជាក់ថា Ronaldo នេះហើយ គឺជាកីឡាករល្អជាងគេលើលោកនេះ។
“រដូវកាលនេះ យើងបានទិញយក Ronaldo ។ កីឡាករល្អជាងគេលើលោក។ គាត់នឹងបានចូលលេងយប់នេះ ខ្ញុំពិបាកក្នុងការនិយាយចំពោះក្រុមទាំងមូល ត្រូវការឱ្យគាត់លេងច្រើនប្រកួតទៀតសិន ទើបយល់ចិត្តគ្នាច្បាស់ជាមួយសមាជិកដទៃទៀត។ Ronaldo ជាកីឡាករនាំលេង គាត់នឹងនាំយកអ្វីដែលថ្មីសម្រាប់ក្រុមយើង”។ សម្ដីរបស់លោក Allegri៕ប្រភព៖