Pep ​ថា​ត្រូវ​តាំង​ចិត្ត​ឱ្យ​ស្ងប់ ទោះ​ស្ថិត​នៅ​កំពូល​តារាង​ហើយ​ក៏​ដោយ​

​ក្រុម Manchester City ​បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង Premier League ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម West Brom ​ក្នុង​លទ្ធផល ​៥-០។

​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Pep ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ហើយ ដោយ​លើស​ពិន្ទុ​ក្រុម Man Utd ​១​ពិន្ទុ ​ក្រោយ​ឆ្លង​កាត់​១៩​ប្រកួត​ដូច​គ្នា​។ ​ត្បិត​តែ​បាន​ឡើង​ឈរ​នៅ​កំពូល​តារាង​នេះ​មែន ប៉ុន្តែ​លោក Pep ​អ្នក​ចាត់ការ​ក្រុម Man City ​ប្រាប់​ទៅ​កូន​ក្រុម​ឱ្យ​ស្ងប់​អារម្មណ៍ ​និង​ត្រូវ​តាំង​ចិត្ត​ប្រកួត​យក​ឈ្នះ​បន្ថែម​ទៀត។ ​ការ​ប្រកួត​នៅ​សល់​១៩​ប្រកួត​ទៀត​ទើប​ចប់​រដូវ​កាល ដូច្នេះ​គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​កើត​មាន​ឡើង​ទាំង​អស់។

​រំលឹក​ថា Man City ​កំពុង​ឡើង​ជើង​​ខ្លាំង​មែនទែន ​ដោយ​១១​ប្រកួត​ចុង​ក្រោយ​មក​នេះ​គ្រប់​ការ​ប្រកួត​ទាំង​អស់​គឺ​សុទ្ធ​តែ​ទទួល​បាន​ជ័យជម្នះ។ ​ខណៈ​ដែល​ពួកគេ​អាច​ការពារ​សំណាញ់​ទី​បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT