Bale ​រក​បាន​១​គ្រាប់ ជួយ Spurs ​យក​ឈ្នះ ​Wycombe ​៤-១​

​ខ្សែ​ប្រយុទ្ធ Gareth Bale ​រក​បាន​១​គ្រាប់​ជួយ​ក្រុម Spurs ​យក​ឈ្នះ​លើ​ក្រុម Wycombe ​ក្នុង​លទ្ធផល ៤ -១ ​នៃ​ពាន​រង្វាន់ FA Cup ​នៅ​យប់មិញ​នេះ​។

​ក្រុម Wycombe ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​បាន​មុន​លើ​ក្រុម Spurs ​នៅ​នាទី​២៥​ក្នុង​តង់​ទី​១។ ​យ៉ាងណាមិញ​នៅ​ជិត​ចប់​តង់​ទៅ​ហើយ​នោះ Gareth Bale ​ក៏​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​នៅ​នាទី​៤៥+២។ ​ក្រោយ​ពី​ស្មើ​គ្នា​នេះ​ហើយ ​ក្រុម Spurs ​ត្រូវ​រង់​ចាំ​ដល់​នាទី​៨៦ ​៨៧ ​និង​៩០+៣ ​ទើប​អាច​បន្ដ​រក​៣​គ្រាប់​ទៀត​បាន។

​ក្រោយ​ពី​រក​បាន​១​គ្រាប់​ក្នុង​ពាន​រង្វាន់ FA Cup ​នេះ​ហើយ ​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​អះអាង​ថា Bale ​គួរ​តែ​ព្យាយាម​បន្តិច​ទៀត ​ទើប​អាច​មាន​នាទី​លេង​បន្ថែម​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Premier League បាន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT