ក្រោយ​ចរចា​ប៉ុន្មាន​ថ្ងៃ ដឹង​ទំហំ​ប្រាក់​ដែល Arsenal ត្រូវ​ផ្តល់​ឲ្យ Real សម្រាប់​ការ​នាំ​យក Odegaard ហើយ

ការ​ប្រកាស​ផ្លូវការ​នៅ​ការ​ផ្ទេរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​របស់ Martin Odegaard មក​ចូលរួម​នៅ​ក្លឹប Arsenal អាច​នឹង​ត្រូវ​បង្ហាញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ក្រោយ​ក្លឹប​ទាំង​ពីរ​ឆ្លងកាត់​ការ​ពិភាក្សា​ប៉ុន្មាន​ថ្ងៃ​យ៉ាង​មមាញឹក។

តាម​ដំណឹង​ចុងក្រោយ​បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​នោះ​ទំនង​ជា​ឈាន​ដល់​ភាព​ជោគជ័យ​ហើយ ខណៈ​ខ្សែ​បម្រើ​វ័យ ២២ ឆ្នាំ​នឹង​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​កាំភ្លើង​ធំ​មុន​ដំណាច់​ខែ​មករា​នេះ។ ប្រភព​ពី The Timesចុះ​ផ្សាយ​ថា Arsenal នឹង​ទូទាត់​ប្រាក់​ ២ លាន​អឺរ៉ូ ជា​ថ្នូរ​លើ​ការ​ផ្ទេរ និង​បន្ថែម​ថ្លៃ​ពលកម្ម​មួយ​ផ្នែក​ផ្សេង​ទៀត​ទៅ​កាន់​ភាគី​ខាង​ក្លឹប Real Madrid។

យ៉ាងណាមិញ​ក្នុង​កិច្ច​កុងត្រា​នោះ គឺ​ Arsenal ពុំ​មាន​សិទ្ធ​ទិញ​ផ្តាច់​នៅ​ចុង​រដូវ​កាល​ទេ បែប​នេះ​ធានា​បាន​ថា Odegaard នឹង​នៅ​តែ​ត្រូវ​វិល​ត្រលប់​មក Los Blancos វិញ​នា​រដូវ​កាល​ក្រោយ។

បញ្ជាក់​ថា​កីឡាករ​ន័រវែស​រដូវ​កាល ២០២០/២១ គេ​កាន់​តែ​ខ្សត់ខ្សោយ​ទៅ​នូវ​ពេលវេលា​បង្ហាញ​ខ្លួន​លើ​ទីលាន ដោយ​ឈរ​ជើង​បាន​ត្រឹម ៣៦៧ នាទី​គត់ និង​ភាគ​ច្រើន​ជា​កីឡាករ​បម្រុង​នៅ​ ៩ ប្រកួត៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT