(វីដេអូ) ចេះបានជាង ១០ នាទីចុងក្រោយ City រកបាន ៣ គ្រាប់ទម្លាក់ក្រុមនៅលីគលំដាប់ទី ៤ ពី FA Cup

នៅ​ការ​ប្រកួត FA Cup ជុំ​ទី ៤ កាល​ពី​យប់​មិញ ក្រុម​មេឃ​ខៀវ Manchester City បាន​យក​ឈ្នះ ៣-១ ទៅ​លើ​ក្រុម Cheltenham ដែល​ជា​ក្រុម​ស្ថិត​នៅ​លីគ​លំដាប់​ទី ៤ របស់​អង់គ្លេស។

ទៅ​មើល​ស្ថិតិ​ការ​ប្រកួត ខាង​ក្រុម​លោក Pep Guardiola បាន​សម្រុក​ឥត​ល្ហែ ដោយ​គ្រប់គ្រង​បាល់ ៧៣ ភាគរយ បញ្ជូន​បាល់​ចេញ ៦០១ លើក ហើយ​មាន​ឱកាស​ស៊ុត ២០ លើក ចំ​គោលដៅ ៩ លើក ធៀប​នឹង​ក្រុម​ភ្ញៀវ​គ្រប់គ្រង​បាល់​ត្រឹម ២៧ ភាគរយ បញ្ជូន​បាល់​ចេញ ២២៩ លើក និង​ស៊ុត​បាន ២ លើក​ប៉ុណ្ណោះ​ចំ​គោលដៅ។

ប៉ុន្តែ​ការ​ប្រកួត​មាន​គ្រាប់​បាល់​កើត​ឡើង​នៅ​នាទី ៥៩ ឯ​ណោះ ដែល​រក​បាន​ដោយ​កីឡាករ Alfie May បើក​ឆាយ​ដោយ​ក្រុម​ម្ចាស់​ផ្ទះ។ រហូត​ដល់​នាទី ៨១ ទើប​ Phil Foden រក​បាន​តាម​ស្មើ ហើយ​រំលង​បី​នាទី Gabriel Jesus តាម​បាន​មួយ​គ្រាប់​ទៀត និង​ដល់​នាទី ៩០+៤ Ferran Torres បន្ថែម​គ្រាប់​បាល់​ទី​បី​យក​ជ័យជម្នះ​តែ​ម្តង៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT