PSG ​លត់​ក្រុម ​Montpellier ​៤-០ ​ឡើង​កំពូល​តារាង​យ៉ាង​សុវត្ថិភាព​

​ក្រុម PSG ​បាន​យក​ឈ្នះ​លើ​ក្រុម Montpellier ​ក្នុង​លទ្ធផល ៤-០ ​ដើម្បី​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង Ligue1 ​វិញ​ហើយ ​មាន​៣​ពិន្ទុ​លើស​ក្រុម​លេខ​២ Lille ​។

​៤​គ្រាប់​ដែល​សម្រេច​បាន​នេះ កើត​ឡើង​ដោយ Mbappe ​២​គ្រាប់​ម្នាក់​ឯង Neymar ​១​គ្រាប់ ​និង Icardi ​១​គ្រាប់។ ​នេះ​ជា​ការ​ប្រកួត​ដែល​លោក Mauricio Pochettino  ​បាន​ត្រលប់​មក​ចូល​ទីលាន​ដឹក​នាំ​ក្រុម​វិញ​ផង​ដែរ ​ក្រោយ​ពី​លោក​ជា​សះស្បើយ​ពី​មេរោគ​កូវីដ​១៩។ ​

លោក​ Pochettino ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នេះ​ថា​៖ “ខ្ញុំ​មាន​អារម្មណ៍​ល្អ។ ​ខ្ញុំ​អាច​មក​ឈរ​បញ្ជា​កូន​ក្រុម​បាន ដោយ​រក្សា​គម្លាត​ពី​គ្នា។ វា​តែងតែ​ពិបាក​ក្នុង​ការ​នៅ​ឆ្ងាយ​ពី​ក្រុម ​ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​អាច​ត្រលប់​មក​វិញ។ រឿង​ដែល​សំខាន់​បំផុត​គឺ​យើង​អាច​ត្រលប់​មក​រក​ជ័យជម្នះ​បាន​វិញ ​និង​ជា​សះស្បើយ​ពី​មេរោគ​កូវីដ​១៩ ​អាច​មក​ដឹក​នាំ​ក្រុម​បាន​ធម្មតា”៕ប្រភព Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT