ផ្លូវការ Messi ​ជាប់​ពិន័យ​មិន​អាច​ប្រកួត​បាន តែ​២​ប្រកួត​ប៉ុណ្ណោះ​

សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ ​បាន​ប្រកាស​ពិន័យ​កាត​ក្រហម​របស់ Lionel Messi ​គឺ​មិន​ឱ្យ​ចូល​លេង​ចំនួន​២​ប្រកួត ​ដោយ​ចាប់​រាប់​ពី​គ្រប់​ការ​ប្រកួត​ទាំង​អស់។

​ដំបូង​ឡើយ ​ដោយសារ​តែ​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​គិត​ថា​កំហុស​របស់ Messi ​ជា​កំហុស​កើត​ឡើង​ដោយ​ចេតនា ​ទើប​ពួកគេ​ចង់​ពិន័យ​ប្រធាន​ក្រុម Barcelona ​រូប​នេះ​ពី​៤​ទៅ​១២​ប្រកួត​ឯ​ណោះ។ តែ​ក្រោយ​ពី​ក្លឹប​អ្នក​មាន​បុណ្យ​ដាក់​ពាក្យ​បណ្ដឹង​វិញ ទើប​ជា​ចុង​ក្រោយ​នេះ​សម្រេច​ថា​ពិន័យ​ដូច​ធម្មតា គឺ​ចំនួន​២​ប្រកួត​មិន​ឱ្យ​ចូល​លេង​នោះ​ទេ។

​សម្រាប់​ការ​ពិន័យ​នេះ Messi នឹង​ខកខាន​មិន​បាន​លេង​ឲ្យ​ Barcelona ក្នុង​ជំនួប​ជាមួយ Cornella ក្នុង​ពាន Copa del Rey និង Elche នៅ​ពាន La Liga៕

ប្រភព៖ Thesun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT