Leicester City ​ឡើង​ឈរ​កំពូល​តារាង Premier League ​ហើយ​

ក្រុម Leicester City ​បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង Premier League ​សិន​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Chelsea ​ក្នុង​លទ្ធផល ​២-០ ​នៅ​យប់មិញ​នេះ​។

​ក្រុម​តោ​ខៀវ Chelsea ​ហាក់​ដូច​ជា​មិន​អាច​ធ្វើ​អ្វី​ម្ចាស់​ផ្ទះ Leicester ​បាន​ឡើយ ដោយ​ផ្ទុយ​ទៅ​វិញ ​ក្រុម​ម្ចាស់​ផ្ទះ​ជា​អ្នក​ដាក់​បន្ទុក​វិញ​រហូត​មាន​គ្រាប់​បាល់​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ។ ​ដោយ​២​គ្រាន់​នោះ ​ធ្វើ​បាន​សម្រេច​ដោយ Ndidi ​១​គ្រាប់ ​និង James Maddison ​មួយ​គ្រាប់។ ​

ទទួល​បាន​៣​ពិន្ទុ​នេះ ​ក្រុម Leicester ​បាន​ឡើង​ទៅ​កំពូល​តារាង Premier League បណ្ដោះអាសន្ន​សិន​ហើយ ​ប៉ុន្តែ​លើស​គេ​១​ប្រកួត។ ប្រសិន​បើ Man Utd ​អាច​ឈ្នះ​ការ​ប្រកួត​បន្ទាប់​បាន នោះ​ពួកគេ​នឹង​ឡើង​ទៅ​ឈរ​នៅ​លេខ​១​វិញ​ដដែល៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT