Ozil ស៊ូ​យក​ថ្លៃ​ពលកម្ម​តិច​ជាង​មុន ៥ ដង​នៅ​ក្លឹប​ថ្មី Fenerbahce

Mesut Ozil បាន​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប Fenerbahce ​ក្នុង​ប្រទេស​ទួរគី​ហើយ ក្រោយ​ពី​បង្ហាញ​វត្តមាន​នៅ​ឯ​ព្រលាន​យន្តហោះ​នៅ​តំបន់​នោះ អម​នឹង​ការ​លើក​ផ្ទាំង Logo របស់​ក្លឹប។

ត្បិត​បើ​កុងត្រា​សេសសល់​ជាមួយ Arsenal រយៈ​ពេល​ ៥ ខែ​ទៀត​ក្តី ប៉ុន្តែ Ozil បាន​សម្រេច​ចិត្ត​ចាកចេញ​មុន ក្រោយ​ពី​មិន​បាន​ចូលរួម​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Mikel Arteta តាំង​ពី​ខែ​មិនា ឆ្នាំ ២០២០។

ជាមួយ​ការ​ផ្ទេរ​ទៅ​ក្លឹប Fenerbahce ត្រូវ​បាន​គេ​រាយការណ៍​ថា កីឡាករ​អាល្លឺម៉ង់​អាច​ទទួល​បាន​ថ្លៃ​ពលកម្ម​ទាប​ជាង​មុន​ដល់​ទៅ ៥ ដង​ឯណោះ ពោល​គឺ​កាត់​បន្ថយ​ប្រាក់​ប្រមាណ ២៨២ ០០០ ផោន/សប្តាហ៍។

ជាមួយ​កុងត្រា​រយៈ​ពេល ៣ ឆ្នាំ​កន្លះ​នៅ​ក្លឹប​ថ្មី Ozil ទទួល​បាន​ប្រាក់​តែ ៣,៥ លាន​ផោន/ឆ្នាំ ឬ ៦៧ ៣០០ ផោន/សប្តាហ៍​​តែ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ប្រាក់​ពលកម្ម​ចាស់​កាល​នៅ Arsenal គេ​ជា Top Earner ទទួល​បាន​ដល់​ទៅ ៣៥០ ០០០ ផោន/សប្តាហ៍​ឯ​ណោះ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT