លោក Jose Mourinho អ្នកចាត់ការក្រុម Manchester United បាននិយាយថា ប្រសិនបើ Pual Pogba ពិតជាចង់ចាកចេញមែន សូមសរសេរលិខិតស្នើសុំមក។
Pogba កំពុងមានបញ្ហាជាមួយអ្នកចាត់ការ Mourinho តាំងពីចប់រដូវកាលមុនមកម្ល៉េះ។ ស្របពេលចប់ World Cup 2018 កន្លងទៅ ក៏មានលេចឮដំណឹងថារូបគេចង់ចាកចេញពីបិសាចក្រហម ដើម្បីទៅរួមរស់ជាមួយក្លឹប FC Barcelona ថែមទៀតផង។ ទន្ទឹមគ្នានេះទៀតសោត ខាងក្លឹបអេស្ប៉ាញនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍មកលើខ្សែបម្រើបារាំងដូចគ្នា ដោយរំពឹងថាអាចនឹងទិញយកនៅរដូវកាលនេះ ឬរដូវកាលក្រោយ។
ដោយសារតែមានរឿងច្រើនខ្លាំងយ៉ាងនេះហើយ ទើបបានជាលោក Jose ចេញមុខមកនិយាយជាថ្មីទៀតដោយលើកឡើងថាប្រសិនបើ Pogba ពិតជាចង់ចាកចេញពី Old Trafford មែន នោះរូបគេអាចសរសេរលិខិតមួយ ស្នើមកកាន់ក្លឹបបាន។ ដូច្នេះ ក្លឹបនឹងពិចារណាលក់រូបគេចេញទៅមិនខាន៕ប្រភព៖ MARCA