Busquets ​ថា​ឈ្នះ​ពាន Spanish Super Cup ​គឺ​ពិត​ជា​សំខាន់​សម្រាប់ Barca ​

​ក្រុម FC Barcelona ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Athletic Club ​នៅ​រាត្រី​នេះ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Spanish Super Cup ​។

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម Sergio Busquets ​ដែល​ជា​ខ្សែ​បម្រើ​ឆ្នើម​ម្នាក់​របស់​ក្រុម Barcelona ​បាន​អះអាង​ថា​ពាន​រង្វាន់​នេះ​គឺ​ពិត​ជា​សំខាន់ ​ដែល​ក្រុម​អ្នក​មាន​បុណ្យ​ត្រូវ​ការ​ឈ្នះ​ដើម្បី​កសាង​ទំនុក​ចិត្ត​បន្ថែម​ទៀត។ ​ត្បិត​តែ​ជា Cup ​មួយ​មែន ប៉ុន្តែ​ការ​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ​នឹង​ធ្វើ​ឱ្យ​សមាជិក​ក្រុម​កាន់​តែ​មាន​ទំនុក​ចិត្ត​បន្ថែម​ទៀត​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​។

​រំលឹក​ថា​ក្រុម Barcelona ​លេង​បាន​ល្អ​ក្នុង​ពាន​រង្វាន់ Cup ​នេះ ប៉ុន្តែ​ពួកគេ​កំពុង​ដាច់​ពិន្ទុ​ឆ្ងាយ​ជាមួយ​ក្រុម​កំពូល​តារាង​នៅ La Liga ​។ ​លោក Koeman ​ក៏​រំពឹង​ដែរ​ថា​ឈ្នះ​ពាន​រង្វាន់ Cup ​នេះ ​នឹង​ធ្វើ​ឱ្យ​ក្រុម​កាន់​តែ​ល្អ​ឡើង​មួយ​កម្រិត​ទៀត៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT