Chelsea ​ស្វែង​រក​ជ័យជម្នះ​បាន​វិញ ​សម្រាប់​ការ​ប្រកួត​ Premier Leauer

​ក្រុម​តោ​ខៀវ Chelsea ​បាន​ទទួល​ជ័យជម្នះ​វិញ​ហើយ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​ដោយ​យក​ឈ្នះ​លើ​ក្រុម Fulham ​ក្នុង​លទ្ធផល ១-០។

​ក្រុម​របស់​លោក Lampard ​រង​សម្ពាធ​ខ្លាំង ​ក្រោយ​ពី​ធ្វើ​មិន​បាន​ល្អ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស។ ​យ៉ាងណាមិញ ​លេង​ជាមួយ​ក្រុម Fulham ​ពួកគេ​បែរ​ជា​ស្វែង​រក​៣​ពិន្ទុ​បាន​វិញ​ហើយ ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ១-០ ។ ​១​គ្រាប់​ទទួល​បាន​ជ័យជម្នះ​នេះ ​ធ្វើ​បាន​ដោយ Mason Mount ​នៅ​នាទី​៧៨។

​ទទួល​បាន​៣ពិន្ទុ​បន្ថែម​នេះ ​ក្រុម Chelsea ​មាន​២៩​ពិន្ទុ​ឆ្លង​កាត់​១៨​ប្រកួត​មក​នេះ។ ​ប្រកួត​បន្ទាប់​ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម Leicester City ​នៅ​ថ្ងៃ​ទី​២០​ខែ​មករា​ឆ្នាំ​២០២១​ខាង​មុខ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT