Ronaldo៖ “Real ធ្វើ​ខុស​ហើយ ដែល​លក់​កីឡាករ​រូប​នេះ​ទៅ​ឲ្យ​ Inter”

តារា​ឆ្នើម​ជើង​ចាស់​លោក Ronaldo Nazario បាន​បង្ហាញ​ការ​កោត​សរសើរ​ដល់​ខ្សែ​ការពារ​ស្លាប Achraf Hakimi ហើយ​ជឿ​ថា ការ​ដែល Real Madrid លក់​មក​ឲ្យ Inter Milan គឺ​ជា​កំហុស​ដ៏​ធ្ងន់​មួយ។

កីឡាករ​វ័យ ២២ ឆ្នាំ បាន​ផ្ទេរ​មក​ចូលរួម​នៅ​ទឹកដី​អ៊ីតាលី​ជាមួយ​តម្លៃ ៤០ លាន​អឺរ៉ូ កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ ក្រោយ​ពី​ចាយ​ពេល​ខ្ចី​ជើង ២ ឆ្នាំ​នៅ Dortmund។ ចំណុច​ខ្លាំង​របស់​គេ គឺ​ការ​ប្រើប្រាស់​ល្បឿន និង​ការ​រា.រាំង​គូ​ប្រជែង។

​ប្រាប់​សារព័ត៌មាន La Gazzetta dello Sport អតីត​ខ្សែ​ប្រយុទ្ធ​នៅ Real និយាយ៖ “គេ​ជា​កីឡាករ​ដ៏​លេចធ្លោ​មួយ​រូប ហើយ Real Madrid បាន​បង្ក​កំហុស​ក្នុង​ការ​លក់​គេ​ចេញ ដោយ​ខ្ញុំ​អាច​និយាយ​ថា Hakimi គេ​ជា​ការ​ផ្ទេរ​ដ៏​ជោគជ័យ​មួយ​នៅ​ប្រវត្តិសាស្រ្ត​របស់​ក្លឹប Inter នា​រយៈ​ពេល ១០ ឆ្នាំ​ចុង​ក្រោយ”។

គួរ​រំឭក​ថា​ក្លឹប Inter Milan ក៏​នឹង​ត្រូវ​តតាំង​ទល់​ក្លឹប Juventus នៅ​វេលា​ម៉ោង ០២:៤៥ នាទី​រំលង​អាធ្រាត្រ​ចូល​ព្រឹក​ថ្ងៃ​ចន្ទ ដែល​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT