(វីដេអូ) PSG ​យក​បាន ៣ ពិន្ទុ ឡើង​ឈរ​កំពូល​តារាង ទោះ​អវត្តមាន​គ្រូ​ធំ Pochettino

ក្លឹប Angers បាន​ទទួល​រង​បរាជ័យ​ក្រោម​លទ្ធផល ០-១ ទល់​ក្លឹប​ PSG នៅ​ឯ​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Ligue 1 កាល​ពី​យប់​មិញ។

បើ​ទោះ​បី​ជា​ក្រុម​កំពូល PSG ត្រូវ​អវត្តមាន​អ្នកចាត់ការ​លោក Mauricio Pochettino ដោយសារ​តេស្ត​មាន​ផ្ទុក​ជំងឺ COVID-19 ក៏​ក្រុម​មាន​លោក J.P. Perez មក​ជំនួស​បណ្តោះ​អាសន្ន ហើយ​នៅ​បន្ត​យក​ ៣ ពិន្ទុ​ដដែល។

ក្រឡេក​ទៅ​មើល​ការ​ប្រកួត ក្រុម​ភ្ញៀវ​បាន​ដាក់​សម្ពាធ​នៅ​ការ​គ្រប់គ្រង​បាល់ ៦១ ភាគរយ ជាមួយ​ការ​ស៊ុត​ ១១ លើក ចំ​គោលដៅ ៣ លើក ប៉ុន្តែ​ក្រុម​ម្ចាស់ផ្ទះ​ក៏​មាន​ឱកាស​ច្រើន​ដូច​គ្នា​ដែរ ដោយ​ស៊ុត ១១ លើក ចំ​គោលដៅ ៤ លើក បើ​ទោះ​បី​គ្រប់គ្រង​បាល់​តែ ៣៩ ភាគរយ​ក៏​ដោយ។ គ្រាប់​បាល់​ជ័យជម្នះ​កើត​ឡើង​នៅ​នាទី ៧០ ឯ​ណោះ ធ្វើ​បាន​ដោយ​ខ្សែ​ការពារ Layvin Kurzawa។

ទស្សនា​វីដេអូ Highlight ខាង​ក្រោម៖

https://www.youtube.com/watch?v=RNNnJIZy8cM

គិត​ត្រឹម​ជុំ​ទី ២០ ក្លឹប​ PSG មាន ៤២​ ពិន្ទុ ខណៈ Lyon នៅ​ក្រោយ​មួយ​ប្រកួត​មាន ៤០ ពិន្ទុ និង Lille ៣៩ ពិន្ទុ តាម​ប្រកិត​គ្នា​ខ្លាំង​នៅ​ការ​ប្រជែង​តំណែង Top 3 ​ក្នុង​តារាង Ligue 1៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT