Odion Ighalo ​ទំនង​ផ្លាស់​ទៅ​លេង​នៅ​ក្រុម​របស់ Beckham ​

​ខ្សែ​ប្រយុទ្ធ​វ័យ​ជ្រេ Odion Ighalo ​ទំនង​ជា​ផ្លាស់​ទៅ​លេង​នៅ​លីគ​អាមេរិក ​ជាមួយ​ក្រុម Inter Miami ​របស់​អតីត​កីឡាករ David Bekcham ​ហើយ​។

​Ighalo ​នា​រដូវ​កាល​នេះ ​មិន​មាន​ឱកាស​បាន​ចូល​លេង​ឡើយ​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​។ ​ខណៈ​ដែល​កុងត្រា​ខ្ចី​ជើង​របស់​គេ​នៅ Old Trafford ​មាន​ដល់​ចប់​រដូវ​កាល​នេះ​ឯ​ណោះ។ ​តែ​ដោយសារ​តែ​ចង់​មាន​ឱកាស​បាន​ចូល​លេង ពេល​នេះ​សាមី​ខ្លួន​បាន​បង្ហើប​ថា​មាន​គម្រោង​ចង់​ផ្ទេរ​ចេញ​ហើយ។ ​ដោយ​ក្លឹប​នៅ​អាមេរិក​ជា​ជម្រើស​របស់​គេ។

កីឡាករ​វ័យ​៣១​ឆ្នាំ​ខាង​លើ​នេះ ​អាច​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Inter Miami ​របស់ Beckham ​។ ​ដោយសារ​តែ​ក្លឹប​នេះ បច្ចុប្បន្ន​មាន​កីឡាករ​ឆ្នើម​ៗ​ជា​ច្រើន​ចេញ​ពី​អឺរ៉ុប​ទៅ​លេង​ទី​នោះ ដូចជាGonzalo Higuain ​ជា​ដើម៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT