មិន​គួរ​ឱ្យ​ជឿ Bayern Munich ​ធ្លាក់​ចេញ​ពី Cup ​ដោយ​ក្រុម​លីគ​ទី ២​

​វា​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​នោះ​ទេ ដែល​ក្រុម​យក្ស Bayern Munich ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ German Cup ​ហើយ ក្រោម​ថ្វី​ជើង​របស់​ក្រុម Holstein Kiel ​ដែល​ស្ថិត​នៅ​លីគ​ទី​២​ឯ​ណោះ។

​នៅ​ម៉ោង​លេង ​ក្រុម​ភ្ញៀវ Bayern Munich ​នាំ​មុខ​មុន​រហូត ​ប៉ុន្តែ​ក៏​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ Holstein Kiel ​តាម​ស្មើ​បាន​វិញ​រហូត​ដែរ ​ក្នុង​លទ្ធផល ២-២។ ​ស្មើ​គ្នា​នេះ​ហើយ ​ទើប​តម្រូវ​ឱ្យ​ក្រុម​ទាំង​ពីរ​ត្រូវ​ទាត់​ប៉េណាល់ទី​ដើម្បី​កាត់​សេចក្ដី​យក​ក្រុម​ឈ្នះ ចាញ់​តែ​ម្ដង។ ជា​លទ្ធផល​នៅ​វគ្គ​នេះ ​ក្រុម Bayern Munich ​ធ្វើ​មិន​បាន​ល្អ​ឡើយ ​ទើប​បណ្ដាល​ឱ្យ​ចាញ់​ក្នុង​លទ្ធផល ៦-៥ ​តែ​ម្ដង។

​នេះ​ជា​ការ​ធ្លាក់​ក្រោម​ថ្វី​ជើង​ក្រុម​កម្រិត​ទាប​លើក​ដំបូង​ក្នុង​រយៈ​ពេល​១៧​ឆ្នាំ​មក​នេះ ​របស់​ក្រុម Bayern Munich ​ហើយ។ ខណៈ​ដែល​ពួកគេ​ក៏​បាន​បរាជ័យ​ផ្ទួន​គ្នា​២​ប្រកួត​មក​ហើយ​ដែរ។ ដោយ​ប្រកួត​មុន​នោះ​ចាញ់​ក្រុម Mönchengladbach ​នៅ​លីគ​ក្នុង​លទ្ធផល ៣-២៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT