Attar៖ “Floyd ​ដឹង​ខ្លួន​ចាញ់ ទើប​មិន​ហ៊ាន​ណាត់ McGregor ឬ Pacquiao ឡើង​សង្វៀន​ជា​ថ្មី”

អ្នកចាត់ការ​របស់​អតីត​អ្នក​ប្រដាល់​ក្បាច់​គុណ​ចម្រុះ Conor McGregor លោក Audi Attar បាន​និយាយ​ថា Floyd Mayweather បាន​បដិសេធ​មិន​ឡើង​សង្វៀន​សារ​ជា​ថ្មី​ជាមួយ​គូ​សត្រូវ​ចាស់ McGregor ឬ Pacquiao ព្រោះ​ដោយសារ​ភ័យ​ខ្លាច នឹង​ការ​បរាជ័យ។

បញ្ជាក់​ថា Mayweather បាន​តតាំង Pacquiao កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៥ ហើយ​កាល​នោះ Floyd ឈ្នះ​ដោយ​ពិន្ទុ។ រី​ឯ​ពេល​ប៉ះ McGregor នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ គឺ Floyd យក​ឈ្នះ​នៅតឹកទី ១០។

ប្រាប់​នៅ​កម្មវិធី Dubai Eye 103.8 Sport លោក Attar និយាយបែប​នេះ​ថា៖ “ខ្ញុំ​ជឿ​ថា​បើ Conor ប៉ះ Floyd ម្តង​ទៀត នោះ Conor នឹង​ឈ្នះ ដោយ​ខ្ញុំ​មិន​ជឿ​ថា Floyd អាច​ធ្វើ​បាន​ទេ​ ស្រប​ពេល​ដែលគេ​បែរ​ជា​កំពុង​យក​តារា Youtuber មក​លេង​ដើម្បី​បាន​លុយ ទាំង​ដែល​ការ​ពិត​ទៅ​គេ​ក៏​អាច​ប្រកួត​ម្តង​ទៀត​ទល់ Manny Pacquiao និង McGregor តែ​អ្នក​មិន​ឃើញ Floyd គេ​ទទួល​ប្រកួត​នោះ​ទេ”។

លោក​បន្ថែម​ទៀត​ថា៖ “តែ​គេ​បែរ​ជា​ហ៊ាន​ត​ទល់ Logan Paul ឬ​ទៅ​ថ្ងៃ​មុខ​គេ​អាច​នឹង​វាយ​ម្តង​ទៀត​ជាមួយ​អ្នក​ប្រដាល់​ជប៉ុន [Nasukawa] ព្រោះ​គេ​ដឹង​ខ្លួន​គេ​ហើយ​ថា នឹង​ចាញ់ ប្រសិន​តតាំង​ទល់​រវាង Pacquiao ឬ McGregor”៕

ប្រភព៖ GiveMeSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT