Mourinho ចាប់​ចិត្ត​ចង់​បាន​កីឡាករ​ប្រេស៊ីល​របស់​ក្លឹប Real Madrid

ក្លឹប Tottenham Hotspur ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Jose Mourinho បាន​នឹង​កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ការពារ​ Eder Militao របស់​ក្លឹប Real Madrid។

បញ្ជាក់​ថា ខ្សែ​ការពារ​សញ្ជាតិ​ប្រេស៊ីល ​បាន​ផ្ទេរ​មក​ចូលរួម​នៅ Madrid កាល​ពី​រដូវ​ក្តៅ​ឆ្នាំ ២០១៩ ជាមួយ​តម្លៃ​ខ្លួន ៥០ លាន​អឺរ៉ូ។ បច្ចុប្បន្ន​គេ​សេសសល់​កុងត្រា​ដល់​ឆ្នាំ ២០២៥ ឯ​ណោះ តែ​ហាងឆេង​ថ្លៃ​ខ្លួន​មាន​ការ​ធ្លាក់​ចុះ​មក​សល់​ត្រឹម​ជាង ៣០ លាន​អឺរ៉ូ​ប៉ុណ្ណោះ។

យ៉ាងណាមិញ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Mundo Deportivo បាន​ឲ្យ​ដឹង​ថា ភាគរយ​នៃ​ការ​ចាកចេញ​របស់​ Militao នៅ​តែ​ទំនង​អាច​កើត​ឡើង ព្រោះ​គេ​មិន​បាន​ក្លាយ​ជា​ចំណែក​សំខាន់​ដែល Zidane ត្រូវ​ការ​ប្រើប្រាស់​ទាល់​តែ​សោះ ដោយ​នៅ​រដូវ​កាល ២០២០/២១ ទើប​ឈរ​ជើង​បាន ២២៤ នាទី​គត់ នៅ​ការ​បង្ហាញ​ខ្លួន ៣ ប្រកួត៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT