Pochettino ​ប្រាប់​ឱ្យ Mbappe ​ពង្រឹង​សមត្ថភាព​ឡើង​វិញ​

អ្នក​ចាត់ការ​ថ្មី ​Mauricio Pochettino ​បាន​និយាយ​ប្រាប់​ទៅ​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​ថា​ត្រូវ​ពង្រឹង​សមត្ថភាព​ឡើង​វិញ ​ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​សោះ​កាល​ពី​ប្រកួត​កន្លង​ទៅ។

​ក្រុម PSG ​លេង​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ជាមួយ​ក្រុម Saint-Etienne ​ក្នុង​លទ្ធផល ១-១ ​ដែល​ជា​ការ​ប្រកួត​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Mauricio Pochettino។ ​ក្រោយ​ពី​លេង​ស្មើ​ការ​ប្រកួត​នេះ​ហើយ ​លោក  Pochettino ​មើល​ឃើញ​ចំណុច​ខ្វះ​ខាត​ជា​ច្រើន​ក្នុង​ក្រុម ​ហើយ​ក៏​បាន​ហៅ​កីឡាករ​ម្នាក់​ៗមក​ជួប​ដើម្បី​ណែនាំ​ផង​ដែរ។

​ក្នុង​នោះ លោក ​បាន​ប្រាប់​ទៅ​ខ្សែ​ប្រយុទ្ធ Mbappe ​ថា​៖ “Kylian ​ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ដូច​គ្រប់​គ្នា​ដែរ។ គាត់​គួរ​តែ​មាន​អារម្មណ៍​ពិបាក​ចិត្ត​ដែល​មិន​អាច​ឈ្នះ​ការ​ប្រកួត​បែប​នេះ​បាន ​ហើយ​គួរ​តែ​ធ្វើ​បាន​ល្អ​ជាង​នេះ​។ កាយ​វិការ​របស់​គាត់​លើ​ទីលាន​ល្អ ​ខ្ញុំ​ពេញ​ចិត្ត ប៉ុន្តែ​គាត់​ត្រូវ​ពង្រឹង​សមត្ថភាព​បញ្ចប់​ទី​បន្ថែម”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT