Man Utd ​ជះ​លុយ​៣៧​លាន​ផោន ទិញ​យក​ខ្សែ​បម្រើ​ស្លាប​ម្នាក់​ពី Atalanta ​

ក្រុម Manchester United ​បាន​សម្រេច​ការ​ផ្ទេរ​កីឡាករ Amad Diallo ​ពី​ក្រុម Atalanta ​មក​រួម​ក្រុម​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៣៧​លាន​ផោន​ឯ​ណោះ។ការ​ពិត​ទៅ Man Utd ​ទិញ​បាន​យុវជន​វ័យ​១៨​ឆ្នាំ​ខាង​លើ​នេះ​តាំង​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​មក​ម្ល៉េះ ប៉ុន្តែ​ទុក​ឱ្យ Atalanta ​ខ្ចី​ជើង​ពាក់​កណ្ដាល​រដូវ​កាល​សិន។ ​

យ៉ាងណាមិញ​ពេល​នេះ រូបគេ​សម្រេច​បាន​ការ​ផ្ទេរ​មក​ទឹក​ដី Old Trafford ​ជា​ផ្លូវ​ការ​ហើយ ក្រោយ​ពី​អស់​កុងត្រា​ខ្ចី​ជើង​ពាក់​កណ្ដាល​រដូវ​កាល​នោះ។ ​លោក Ole ​បាន​តាម​ដាន​យុវជន​រូប​នេះ​១​ឆ្នាំ​ពេញ​តែ​ម្ដង ​មុន​ពេល​សម្រេច​ចិត្ត​នាំ​យក​មក​រួម​ក្រុម​នេះ​ក្នុង​តម្លៃ​ខ្លួន​ដល់​៣៧​លាន​ផោន។

​ Diallo ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​ផង​ដែរ​នៅ Serie A ​ជាមួយ​ក្រុម Atalanta ​ពោល​គឺ​ក្លាយ​ជា​កីឡាករ​កើត​ឆ្នាំ​២០០២​ដំបូង​គេ​ដែល​អាច​រក​គ្រាប់​បាល់​បាន​នៅ​លីគ​កំពូល​អ៊ីតាលី​នេះ។ ​យ៉ាងណាមិញ​កន្លះ​រដូវ​កាល​មក​នេះ រូបគេ​មិន​មាន​ឱកាស​ច្រើន​ក្នុង​ការ​បង្ហាញ​ខ្លួន​នោះ​ទេ៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT