នៅការប្រកួតជុំទី ១៦ សម្រាប់ AC Milan និងជាជុំទី ១៥ សម្រាប់ Juventus កាលពីយប់មិញ បានរកឃើញក្រុមដែលទទួលជ័យជម្នះនិងយកបាន ៣ ពិន្ទុហើយ។
នៅការប្រកួតក្នុងទីក្រុង Milan ក្រុមភ្ញៀវ Juventus បានបំបាក់យកឈ្នះក្រោមលទ្ធផល ៣-១ ហើយ ៣ ពិន្ទុដែលទទួលបានរុញឲ្យពួកគេរំកិលមកឈរលេខ ៤ ក្នុងតារាង និងជាក្រុមដំបូងនៅ Serie A នារដូវកាល ២០២០/២១ ដែលអាចបញ្ចប់កំណត់ត្រាមិនស្គាល់ពាក្យថា បរាជ័យ របស់ក្រុមឈរកំពូលតារាង AC Milan។
គ្រាប់បាល់បើកឆាកកើតឡើងនៅនាទី ១៨ ធ្វើបានដោយកីឡាករ Federico Chiesa ហើយរហូតដល់នាទី ៤១ កីឡាករ Davide Calabria របស់ក្រុមម្ចាស់ផ្ទះមានឱកាសតាមស្មើវិញ។ លុះរំលងដល់តង់ទី ២ នាទី ៦២ Chiesa ដដែលក៏មានឱកាសបំបែកគ្រាប់បាល់នាំមុខ និងដល់នាទី ៧៦ កីឡាករអាមេរិក McKennie បន្ថែមគ្រាប់បាល់ទីបីរក្សាលទ្ធផលដល់បញ្ចប់ការប្រកួត៕
ទស្សនាវីដេអូខាងក្រោម៖