​ក្រុម Barcelona ​ផ្អាក​ជំរំ​ហ្វឹកហាត់ ​ក្រោយ​រក​ឃើញ​វិជ្ជមាន​កូវីដ​១៩ ​២​នាក់​

​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​បាន​ផ្អាក​ការ​ហ្វឹកហាត់​១​ថ្ងៃ​សិន ​ក្រោយ​ពី​រក​ឃើញ​ថា​បុគ្គលិក​ក្លឹប​២​នាក់​មាន​ផ្ទុក​មេរោគ​កូវីដ​១៩​។

ក្លឹប​ Barcelona ​បាន​ចេញ​លិខិត​ប្រកាស​ផ្អាក​ការ​ហ្វឹកហាត់​នៅ​ថ្ងៃ​អង្គារ​នេះ​តែ​ម្ដង ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ការ​ឆ្លង​កាន់​តែ​ខ្លាំង។ ​បុគ្គលិក​ទាំង​អស់​នឹង​ធ្វើ​តេស្ដ​ម្ដង​ទៀត ​ដើម្បី​ធានា​ឱ្យ​បាន​ពី​សុវត្ថិភាព ​មុន​ពេល​កីឡាករ​អាច​ចូល​ហ្វឹកហាត់​បាន​វិញ​ជា​ធម្មតា​នៅ​ថ្ងៃ​ស្អែក​នេះ​។

​ក្រុម Barcelona ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ Athletic Club ​នៅ​សប្ដាហ៍​នេះ។ ​នេះ​ជា​ជំនួប​សំខាន់​មួយ​ដែរ​សម្រាប់​ក្រុម​របស់​លោក Ronald Koeman ​ដើម្បី​ស្វែង​រក​៣​ពិន្ទុ​បន្ថែម​ទៀត ប្រជែង​ជាមួយ​ក្រុម​កំពូល​តារាង Atletico Madrid ​និង Real Madrid ​ដែល​បាន​ដាច់​ពិន្ទុ​ឆ្ងាយ​ទៅ​ហើយ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT