Tottenham បិទ​ផ្លូវ មិន​ឲ្យ Pochettino ​យក​បាន​កីឡាករ​សំខាន់ ២ រូប​ទៅ​ PSG

តាម​របាយការណ៍​ពី TheSun ចុះ​ផ្សាយ​ថា ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​កំពុង​ធ្វើ​ការ​រារាំង​លោក Mauricio Pochettino ជុំវិញ​ការ​ចង់​បាន​កីឡាករ​សំខាន់ ២ រូប រួម​មាន Dele Alli និង Hugo Lloris។

ជា​ការ​ពិត​លោក Pochettino ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មីថ្មោង​នៅ​ក្លឹប PSG គឺ​ស្រលាញ់​និង​យល់​ចិត្ត Alli ជា​ខ្លាំង ហើយ​បើ​ទោះ​បី​ជា​កុងត្រា​គេ​សេសសល់​ដល់​ឆ្នាំ ២០២៤ ក៏​លោក​មិន​ញញើត​នឹង​ចូល​ចរចា​នោះ​ដែរ។ ដំណឹង​ចុង​ក្រោយ​ក៏​ល្ហៀងៗ​ថា​អ្នកចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​ចាប់​អារម្មណ៍​លើ​អ្នកចាំទី Hugo Lloris ទៀត​ផង ហើយ​ចង់​យក​មក​ម្តង​ទាំង​ពីរ។

យ៉ាងណាមិញ​ក្លឹប Spurs ហាក់​មិន​បើក​ភ្លើង​ខៀវ​ពិចារណា​លើ​ការ​លក់​ចេញ​ពួក​គេ​ទាល់​តែ​សោះ ជា​ពិសេស​គឺ Lloris ដែល​នៅ​ស្ថិត​ជា​ចំណែក​សំខាន់​របស់​ក្រុម​ដឹកនាំ​ដោយ​លោក Jose Mourinho ដដែល៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT