Zidane ​មិន​ហ៊ាន​ធានា​កៅអី​នៅ Real Madrid ​ថា​បាន​យូរ​ប៉ុណ្ណា​ទេ​

លោក Zidane ​បាន​អះអាង​ថា​លោក​មិន​ហ៊ាន​ធានា​កៅអី​នៅ​ក្លឹប Real Madrid ​ថា​នឹង​បាន​យូរ​ប៉ុណ្ណា​នោះ​ទេ ​ព្រោះ​ពេល​នេះ​គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​ប្រែប្រួល​បាន​គ្រប់​ពេល​វេលា។

​ក្រុម Real Madrid ​កំពុង​ស្ថិត​នៅ​លេខ​២​ក្នុង​ក្របខណ្ឌ La Liga ​ហើយ​ក៏​មិន​ទាន់​រក​ឃើញ​ជម្រើស​ល្អ​បំផុត​ក្នុង​ក្រុម​ដែរ ដោយសារ​តែ​កីឡាករ​របួស ​និង​ពេល​ខ្លះ​ឆ្លង​មេរោគ​កូវីដ​១៩។ ​កត្តា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​គ្រប់​យ៉ាង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​មិន​ល្អ​ឡើយ ​ពោល​គឺ​សូម្បី​តែ​កីឡាករ​ថ្មី​ក៏​មិន​អាច​នាំ​ចូល​បាន​ផង​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ។

​ចំពោះ​ថ្ងៃ​អនាគត​វិញ Zidane ​បាន​និយាយ​ថា​៖ “ខ្ញុំ​សំណាង​ដែល​បាន​ក្លាយ​ជា​អ្នក​ចាត់ការ​ក្រុម Real Madrid ​និង​គ្រប់​យ៉ាង​ដែល​ក្លឹប​បាន​ផ្ដល់​ឱ្យ។ ​ខ្ញុំ​មិន​អាច​និយាយ​ថា​១​ខែ ១ឆ្នាំ ​ឬ​៤​ឆ្នាំ​នោះ​ទេ។ ​ជីវិត​គឺ​ជា​របៀប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT