(វីដេអូ) មួយ​ជើង​នៅ​នាទី ៩០+៤ របស់ Rashford រុញ​ឲ្យ Man Utd ឡើង​ឈរ​លេខ ២ ហើយ

ទម្រង់​លេង​របស់ Man Utd នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ ហាក់​ធ្វើ​បាន​ល្អ​ខ្លាំង ដោយ​កាល​ពី​យប់​មិញ​សម្រាប់​ប្រកួត​ជុំ​ទី ១៥ ពួក​គេ​ក៏​បន្ត​យក​ឈ្នះ​បន្ថែម ៣ ពិន្ទុ បន្ថយ​គម្លាត​សល់ ២ ពិន្ទុ​ប៉ុណ្ណោះ​ធៀប​នឹង​ក្រុម​កំពូល​តារាង Liverpool។

នៅ​ឯ​កីឡដ្ឋាន Old Trafford ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer ក៏​មិន​សូវ​មាន​ឱកាស​ច្រើន​ដែរ​នៅ​យប់​មិញ ពោល​ប៊ិះ​តែ​នឹង​ចាញ់​មួយ​សារៗ​ទៀត តែ​សំណាង​ល្អ​បាន​បាល់​ចុង​ម៉ោង​របស់ Marcus Rashford ដែល Assist ពី Bruno Fernandes នាំ​ឲ្យ​ក្រុម​យក​បាន ៣ ពិន្ទុ​យ៉ាង​រីករាយ​បំផុត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=znfyDhlmVNs

បញ្ជាក់​ថា ប្រកួត​សម្រាប់​ឆ្នាំ ២០២០ គឺ​ចប់​សព្វគ្រប់​អស់​ហើយ រី​ឯ​ការ​ប្រកួត​នៅ​ឆ្នាំ ២០២១ នឹង​ឈាន​ចូល​មក​ដល់​នៅ​រំលង​ ៣ ​ថ្ងៃ​បន្ទាប់ ដែល​ជា​ការ​ស្វាគមន៍ Aston Villa ហើយ​ប្រសិន​បន្ត​យក​ឈ្នះ នោះ​ឱកាស​រំកិល​ឈរ​កំពូល​តារាង​នឹង​កើត​មាន​ឡើង នៅ​ករណី​ដែល​ហង្ស​បន្ត​ស្មើ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT