Messi៖ “ខ្ញុំ​នឹង​ទៅ​លេង​ឲ្យ​ក្លឹប​នៅ​អាមេរិក​ក្នុង​ថ្ងៃ​ណា​មួយ”

Lionel Messi ​បាន​បង្ហាញ​ពី​គោលដៅ​ទៅ​ថ្ងៃ​ខាង​មុខ ថា​លោក​ក៏​គិត​នឹង​ទៅ​ចូលរួម​ជាមួយ​ក្លឹប​ក្នុង​ក្របខ័ណ្ឌ Major League Soccer របស់​អាមេរិក​ផង​ដែរ ប៉ុន្តែ​មិន​មែន​ពេល​នេះ​ទេ។

កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ត្រៀម​នឹង​ផុតកុងត្រា​ជាមួយ Barcelona នៅ​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២១ ហើយ​ជុំវិញ​រឿងរ៉ាវ​នេះ​មាន​ការ​សួរនាំ​ជា​ច្រើន​អំពី​អនាគត​របស់​លោក​កំឡុង​ពេល​ធ្វើ​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន La Sexta។

ខ្សែ​ប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ​និយាយ៖ “ខ្ញុំ​តែងតែ​និយាយ​ថា​ខ្ញុំ​ចង់​ភ្លក់​បទពិសោធន៍​នៅ​លីគ​របស់​អាមេរិក ប៉ុន្តែ​មិនមែន​ពេល​នេះ​ទេ”។

លោក​បន្ត៖ “ខ្ញុំ​មិន​បាន​គិត​អំពី​រដូវ​កាល​នឹង​បញ្ចប់​បែប​ណា​ដែរ ព្រោះ​វា​មិន​ជា​រឿង​ល្អ​សម្រាប់​ខ្ញុំ​ទេ​ដែល​ត្រូវ​គិត​ពេល​នេះ ហើយ​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​ក៏​មិន​ដឹង​ដូច​គ្នា ពោល​គឺ​មិន​ដឹង​ថា​ខ្ញុំ​នឹង​ចេញ​ឬ​អត់ ព្រោះ​បើ​ចាកចេញ ខ្ញុំ​ចង់​ចាកចេញ​ក្នុង​មធ្យោបាយ​ដ៏​ល្អ​បំផុត”៕ ប្រភព៖ Marca

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT