Bruno ​៖​យើង​មិន​សប្បាយ​ចិត្ត​ជាមួយ​ការ​បាន​១​ពិន្ទុ​នេះ​ទេ​

​ក្រុម​បិសាច​ក្រហម Manchester United ​លេង​ស្មើ​ជាមួយ​ក្រុម Leicester City ​កាល​ពី​យប់មិញ​នេះ ​ក្នុង​លទ្ធផល ​២-២ ​ប៉ុណ្ណោះ។បិសាច​ក្រហម​ជា​អ្នក​បើក​ការ​នាំ​មុខ​មុន​រហូត ប៉ុន្តែ​ក៏​ត្រូវ​ក្រុម​កញ្ជ្រោង​ខៀវ​ធ្វើ​ការ​វាយ​បក​តាម​បាន​ស្មើ​វិញ​ផង​ដែរ។

​ជាមួយ​លទ្ធផល​ស្មើ​គ្នា ​ចែក​ម្នាក់​១​ពិន្ទុ​នេះ ​បាន​ធ្វើ​ឱ្យ Bruno ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ​រូបគេ​អះអាង​ថា​លទ្ធផល​ស្មើ​គ្នា​នេះ​មិន​គួរ​ឱ្យ​កើត​មាន​ឡើយ ព្រោះ​ក្រុម Man Utd ​ធ្វើ​បាន​ល្អ​ជាង​និង​រក​គ្រាប់​បាល់​បាន​រហូត។

​ខ្សែ​បម្រើ​ដែល​តែងតែ​រក​គ្រាប់​បាល់​បាន​សឹង​គ្រប់​ប្រកួត​នេះ​បាន​និយាយ​ទៀត​ថា​៖ “យើង​មិន​សប្បាយ​ចិត្ត​ជាមួយ​ពិន្ទុ​នេះ​ទេ។ ​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​យើង​ដើរ​ចូល​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ហើយ​ម្នាក់​ៗ​ពិបាក​ចិត្ត។ នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​យើង​ស្រែក​ឃ្លាន​ក្នុង​ជ័យជម្នះ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT