Fabinho ​ថា​បើ Liverpool ​ឈ្នះ Premier League ​ទៀត ​នោះ​នឹង​សប្បាយ​ជាង​ឆ្នាំ​មុន​ទៀត

ខ្សែ​បម្រើ​ការពារ Fabinho ​ថា​ប្រសិន​បើ​ក្រុម Liverpool ​អាច​ឈ្នះ​ពាន​រង្វាន់ English Premier League ​បាន​ទៀត​នៅ​ឆ្នាំ​នេះ ​នោះ​នឹង​ក្លាយ​ជា​រឿង​ដែល​សប្បាយ​ចិត្ត​បំផុត​ហើយ​។

       

​កាល​ពី​ឆ្នាំ​មុន Liverpool ​បាន​ឈ្នះ​ជើង​ឯក​លីគ​កំពូល​អង់គ្លេស ​ក្រោយ​ពី​ខកខាន​អស់​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ។ ​ដោយ​ឡែក​នៅ​ឆ្នាំ​នេះ​វិញ ​ពួកគេ​បាន​ដាក់​គោលដៅ​ដើម្បី​ការពារ​វា​ឱ្យ​បាន ហើយ​បច្ចុប្បន្ន​ក៏​កំពុង​ឈរ​នៅ​កំពូល​តារាង​ស្រាប់​ទៅ​ហើយ​ដែរ ដោយ​មាន​៣១​ពិន្ទុ​ដាច់​ក្រុម​លេខ​២ ​ដល់​ទៅ​៤​ពិន្ទុ​ទៅ​ហើយ។

​Fabinho ​បាន​និយាយ​សម្រាប់​រដូវ​កាល​នេះ​ថា​៖ “យើង​មាន​បញ្ហា​កីឡាករ​របួស​ច្រើន ប៉ុន្តែ​យើង​នៅ​តែ​អាច​ធ្វើ​បាន​វា​។ ​ខ្ញុំ​បាន​ធ្លាក់​មក​លេង​ការពារ ​វា​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត។ ឈ្នះ​លីគ​ជា​លើក​ទី​២ ​គួរ​តែ​អស្ចារ្យ​ជាង​ឈ្នះ​លើក​ទី​១​ទៅ​ទៀត”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT