នេះ​មូលហេតុ PSG ​បណ្ដេញ​អ្នក​ចាត់ការ Tuchel ​ចេញ​ពី​តំណែង​

ក្លឹប PSG ​បាន​សម្រេច​បណ្ដេញ​លោក Thomas Tuchel ​ចេញ​ពី​តំណែង​ហើយ ​ក្រោយ​ពី​បុរស​សញ្ជាតិ​អាល្លឺម៉ង់​នេះ​និយាយ​សម្ដី​មិន​សមរម្យ​ជាមួយ​ក្លឹប។ក្រោយ​ពី​ជួយ​ក្រុម PSG ​យក​ឈ្នះ​លើ​ក្រុម​ Strasbourg ៤-០ ​មក ​លោក Tuchel ​បាន​និយាយ​សម្ដី​ដែល​ប៉ះ​ពាល់​ដល់​ក្លឹប​ច្រើន ​ដែល​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​មិន​ពេញ​ចិត្ត​នោះ​ទេ។ ​

លោក Tuchel ​បាន​និយាយ​ថា​៖ “យើង​សល់​តែ​១​ប្រកួត​ទៀត​ទេ​នឹង​អាច​ឈ្នះ UEFA Champions League ​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​យើង​សក្ដិសម​មក​ដល់​វគ្គ​នេះ​ទេ។ វា​ធ្វើ​ឱ្យ​អ្នក​មិន​សប្បាយ​ចិត្ត​ឡើយ​នៅ​គ្រា​នោះ។ ​អ្នក​មិន​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ឈ្នះ​លីគ​នៅ​ទី​នេះ ​ដូច​ក្រុម Bayern Munich ​ឈ្នះ​លីគ​នៅ​អាល្លឺម៉ង់​ឡើយ”។

​រំលឹក​ថា​គោលដៅ​របស់​ក្រុម PSG ​គឺ​ធ្វើ​យ៉ាង​ណា​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ឱ្យ​បាន ​ខណៈ​ដែល​លីគ​ក្នុង​ស្រុក​វិញ​ពួកគេ​ឈ្នះ​សឹង​តែ​រាល់​ឆ្នាំ​មក​ហើយ​កន្លងមក​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT