(វីដេអូ) Mbappe រក​បាន​មួយ​គ្រាប់ ជួយ PSG លុត Strasbourg ៤-០ យប់​មិញ

ក្លឹប​យក្ស​បារាំង Paris Saint-Germain ​បាន​ទទួល​ជ័យជម្នះ​ជាមួយ​លទ្ធផល ៤-០ ទៅ​លើ​ក្លឹប Strasbourg ដែល​ជា​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស។ ការ​យក​បាន ៣ ពិន្ទុ​រុញ​ឲ្យ PSG ​នៅ​ចាញ់​តែ ១ ពិន្ទុ​ប៉ុណ្ណោះ ធៀប​នឹង​ក្រុម​កំពូល​តារាង Lyon/Lille ដែល​មាន ៣៦ ពិន្ទុ។

ទៅ​មើល​ការ​ប្រកួត​យប់​មិញ PSG មាន​ឱកាស​ច្រើន ដោយ​ស៊ុត​ចេញ​ដល់​ទៅ ១៧ លើក ចូល​គោលដៅ ៨ លើក ហើយ​មាន​ស្ថិតិ​គ្រប់គ្រង​បាល់ ៦៩ ភាគរយ តាម​រយៈ​ការ​បញ្ជូន​បាល់​ចេញ ៧៩៤ ដង។ បើ​ទោះ​បី​ជា​អវត្តមាន Neymar ប៉ុន្តែ​ការ​ប្រើប្រាស់​ប្រព័ន្ធ​លេង ៣-៥-២ ក្រោម​ការ​ដឹកនាំ​ដោយ​លោក Thomas Tuchel នៅ​តែ​ធ្វើ​បាន​ល្អ ហើយ​គ្រាប់​បាល់​សម្រេច​ទី​ធ្វើ​បាន​ដោយ​កីឡាករ Timothee Pembele, Kylian Mbappe, Idrissa Gueye និង Moise Kean។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=TU9Miwx2sTg

បញ្ជាក់​ថា​យុវជន​បារាំង Mbappe ​កំពុង​នាំ​មុខ​ចំណាត់ថ្នាក់ Top Scorer នៅ Ligue 1 ដោយ​មាន ១២ គ្រាប់ ខណៈ​អ្នក​បន្ទាប់​មាន​ Boulaye DIA របស់​ក្លឹប Stade de Reims មាន ១០ គ្រាប់ និង Karl TOKO EKAMBI របស់​ក្លឹប Lyon មាន ៩ គ្រាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT