Messi ​៖​ខ្ញុំ​ចង់​ឈ្នះ La Liga ​ជាង​បាន​ស្បែក​ជើង​មាស​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​ឈ្នះ​ពាន​រង្វាន់​ស្បែក​ជើង​មាស Pichichi ​នៅ​រដូវ​កាល​មុន ​ក្រោយ​ពី​រក​បាន​៣៣​គ្រាប់​។

​នេះ​ជា​លើក​ទី​៧​ហើយ​ដែល Messi ​ឈ្នះ​ពាន​រង្វាន់​ខាង​លើ​នេះ។ ដោយ​រូបគេ​គឺ​ជា​កីឡាករ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ La Liga ​អាច​ឈ្នះ​ដល់​៧​ដង។ ដោយ​មាន​គេ​សួរ​ថា​ចង់​ឈ្នះ​ពាន​នេះ​លើក​ទី​៨​ទៀត​ទេ​នៅ​រដូវ​កាល​នេះ? Messi ​បាន​តប​វិញ​ថា​រូបគេ​មិន​ច្បាស់​ទេ ប៉ុន្តែ​បើ​អាច​ឈ្នះ​ពាន La Liga ​គឺ​ល្អ​ជាង។

​ប្រធាន​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​ច្បាស់​រឿង​ពាន​រង្វាន់​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ទេ ខ្ញុំ​ចង់​ឈ្នះ​ពាន La Liga ​ច្រើន​ជាង។ យើង​នឹង​ប្រយុទ្ធ​ដើម្បី​យក​ពាន​រង្វាន់​នេះ។ យើង​កំពុង​ជួប​បញ្ហា​ច្រើន ​និង​ដើរ​ទៅ​មុខ​យឺត ​បាត់​បង់​ពិន្ទុ​ច្រើន។ ​យើង​គួរ​តែ​ឈ្នះ​ការ​ប្រកួត​កន្លង​មក​នេះ ​ដូចជា Alaves , Getafe ​និង Real Madrid ​ជា​ដើម”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT