(វីដេអូ) ទាំង Ronaldo និង Morata ខកខាន​ឱកាស​មាស​យក ៣ ពិន្ទុ​ពី​ក្លឹប Atalanta

Juventus ​មិន​អាច​យក​បាន ៣ ពិន្ទុ​នោះ​ទេ ពី​ក្លឹប Atalanta កាល​ពី​យប់​មិញ ដោយ​ជា​លទ្ធផល​បាន​ត្រឹម ១-១ ជា​ការ​រក​គ្រាប់​បាល់​របស់​កីឡាករ Federio Chiesa និង Remo Freuler ដែល​ជា​បាល់​បញ្ចប់​ទី​យ៉ាង​ល្អ​ដូច​គ្នា។

តាម​ពិត​ទៅ Juventus មាន​ឱកាស​ច្រើន តែ​បញ្ចប់​ទី​មិន​បាន​ល្អ ហើយ​ខកខាន​ឱកាស​មាស​ដល់​ទៅ ២ លើក​ធំៗ​ឯ​ណោះ។ នោះ​គឺ​ពេល​ដែល Morata ​ប្រើ​ស្ទាយ​ប៉ែង​បាល់​ថយ​ក្រោយ​មិន​បាន​ល្អ ទាំង​ដែល​ផុត​ដៃ​អ្នកចាំទី ក៏​ដូច​ជា​ខ្សែ​ការពារ​របស់ Atalanta ហើយ​នោះ និង​មួយ​ទៀត​គឺ​ការ​ស៊ុត​បាល់ ១១ ម៉ែត្រ ដែល CR7 យប់​នេះ​ត្រូវ​បាន​អ្នកចាំទី​សង្រ្គោះ​ដោយ​ជោគជ័យ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា គិត​ត្រឹម​ជុំ​ទី ១២ ក្រុម​សេះ​បង្កង់​បាន​ឈរ​នៅ​លេខ ៣ មាន ២៤ ពិន្ទុ តាម​ពី​ក្រោយ​ដោយ Napoli និង Sassuolo មាន ២៣ ពិន្ទុ ហើយ​ក្រុម​ដឹកនាំ​ដោយ​លោក Andrea Pirlo ត្រូវ​ការ ៤ ពិន្ទុ​ដើម្បី​តាម​ស្មើ AC Milan នៅ​កំពូល​តារាង៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT