(វីដេអូ) បន្ត​ដាន​ចាស់! យប់មិញ​ Liverpool ស៊ី​ Spurs ​ដាច់​មួយ​គ្រាប់​ដូច​រំពឹង​ទុក​មែន

ក្រុម​ហង្ស​ក្រហម Liverpool បាន​នាំ​មុខ ៣ ពិន្ទុ​ឈរ​កំពូល​តារាង Premier League បណ្តោះ​អាសន្ន ក្រោយ​ពី​បាន​យក​ឈ្នះ Tottenham ដោយ​លទ្ធផល ២-១។ នេះ​ជា​ការ​ស៊ី​ដាច់​មួយ​គ្រាប់​ដូច​លទ្ធផល ៤ ប្រកួត​ចុង​ក្រោយ ដែល​មាន ២-១ បី​លើក និង ១-០ មួយ​លើក។

នៅ​ឯ​កីឡដ្ឋាន Anfield កីឡាករ​របស់​ហង្ស​លេង​សម្រុក​ឥត​ឈប់ ដោយ​ស៊ុត​ចំ​គោលដៅ ១១ លើក គ្រប់គ្រង​បាល់​ដល់​ទៅ ៧៦ ភាគរយ ខណៈ​ក្រុម​ភ្ញៀវ​មាន់​ខ្នាយ​មាស​ស៊ុត​ចំ ២ លើក គត់ ហើយ​គ្រប់គ្រង​បាល់​បាន​តែ ២៤ ភាគរយ​ប៉ុណ្ណោះ។

គ្រាប់​បាល់​បើក​ឆាក​ធ្វើ​បាន​ដោយ​កីឡាករ Mohamed Salah មុន​ពេល​លេខ​ ៧ Son Heung-min តាម​ស្មើ​នៅ​រំលង ៧ នាទី​បន្ទាប់។ លទ្ធផល​បន្ត​នឹង ១-១ ដល់​នាទី ៩០ ទើប Roberto Firmino សម្រេច​ទី​មួយ​គ្រាប់ យក​ឈ្នះ​តែ​ម្តង​ទៅ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា ​ប្រកួត​បន្ទាប់​នៅ​ចុង​សប្តាហ៍​នេះ Spurs នឹង​ត្រូវ​ជួប​ក្រុម​ខ្លាំង​មួយ​ទៀត​ហើយ​នោះ​គឺ Leicester City រី​ឯ​ Liverpool ត្រូវ​ជួប Crystal Palace មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT